ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​០១​គ្រាប់​ រាយការណ៍​ជូន​សមត្ថកិច្ច​

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ បេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ នៅព្រឹកថ្ងៃ​ពុធ​ទី​០៨​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ​មាន​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ​ ខាត់​ សុ​ខុន​ ភេទ​ប្រុស​ អាយុ​៧៦​ឆ្នាំ​ រស់នៅ​ភូមិ​ពោធិ​១​ ឃុំ​គារ​ ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង​ កាលពីម្សិលមិញនេះ​ បាន​ប្រទះ​ឃើញ​អាវុធ​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ នៅ​ចំណុច​វត្ត​ពោធិ​ ស្ថិត​នៅ​ក្នុង​ក្រុម​ទី​១១​ ភូមិ​ពោធិ​១​ ឃុំ​គារ​ ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង​ ខាងកេីត​ព្រះ​វិហា​ចំងាយ​ប្រហា​ល​ ១៥​ម៉ែត្រ​ និង​មក​រាយការណ៍​ជូន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គារ​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មោងឫស្សី​។​ 

ក្រោយ​ទទួល​ដំណឹង​ សមត្ថកិច្ច​បាន​ចុះ​ត្រួតពិនិត្យ​ប្រទះ​ឃើញ​ប្រភេទ​គ្រាប់​ម៉ាក​ ដេ​ហាស​ចុច​ ចំនួន​ ០១​គ្រាប់​ និង​បាន​ចងខ្សែ​ហ៊ុំ​ព័ន្ធ​និង​ដាក់​ស្លាក​សញ្ញា​ រួច​រាយការណ៍​បន្ត​ជូន​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ CMAC​ ដើម្បី​យក​ទៅ​កំទេច​ចោល​។​ 

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ នគរបាល​ស្រុក​មោងឫស្សី​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ទាំងអស់​ សូម​ឱ្យមានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​នូវ​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ ឬ​អាវុធ​ខូចគុណភាព​ផ្សេងៗ​ បើ​ប្រទះ​ឃើញ​ត្រូវ​រាយការណ៍​ជា​បន្ទាន់​ជូន​សមត្ថកិច្ច​ ចៀសវាង​ការ​កើត​មាន​គ្រោះថ្នាក់​ជាយថាហេតុ​ ៕

ដោយ៖ អរុណរះ


ចែករំលែក៖