ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា បានលើកយកចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម :
១- ការរីកចម្រើនរបស់ប្រទេសនីមួយៗមិនដូចគ្នាទេ = អាស្រ័យលើកត្តាប្រវត្តិសាស្ត្រ ប្រជាសាស្ត្រ និងសភាពការណ៍សង្គមសេដ្ឋកិច្ច?
២- ខ្មែរឆ្លងកាត់សង្គ្រាមរាំរ៉ៃ របបប្រល័យពូជសាសន៍ = កត្តាទាំងនេះធ្វើឲ្យខ្មែរដើរថយក្រោយបើប្រៀបធៀបនឹងបណ្តាប្រទេសជិតខាងដែលមិនមានសង្គ្រាមនិងរបបប្រល័យពូជសាសន៍ដូចខ្មែរទេ?
៣- ខ្មែរជាម្ចាស់ក្បាច់គុនល្បុកតោ តែដោយកត្តាខ្មែរឆ្លងកាត់សង្គ្រាមនិងរបបប្រល័យពូជសាសន៍ = ទើបវិស័យកីឡាខ្មែរនៅយឺតយ៉ាវមួយចំនួន?
៤- តែដល់ប្រទេសកម្ពុជាមានសន្តិភាពពេញលេញហើយ = ទើបគ្រប់វិស័យត្រូវបានរីកចម្រើនខ្ពស់ដូចសព្វថ្ងៃ?
៥- ចង់ឲ្យធ្វើម្ចាស់ផ្ទះស៊ីហ្គេម = កម្ពុជាមិនទាន់មានពហុកីឡាដ្ឋានផងតើធ្វើម្ចាស់ផ្ទះម៉េចបានទៅ មិនមែនងាយៗដូចអាអ្នកថាថាទេ?
៦- នៅពេលដែលមានព្យុះភ្លៀងផ្គរអុកឡុកសភាពការណ៍កម្ពុជា = វាកាន់តែធ្វើឲ្យផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាមានសាមគ្គីឯកភាពរឹងមាំថែមទៀត?
៧- ការផ្ទេរអំណាចណាមួយទៅឲ្យបេក្ខភាពនាយករដ្ឋមន្ត្រីស្របច្បាប់ = នឹងអាចប្រព្រឹត្តទៅបានបើសិនជាមានការចាំបាច់តាមគោលការណ៍របស់គណបក្សប្រជាជនកម្ពុជា?
៨- បើគ្រាន់តែមានសញ្ជាតិអាមេរិកាំងអាចធ្វើអ្វីតាមចិត្តល្មើសច្បាប់កម្ពុជាបានទេ = យល់ច្រឡំធំហើយ?
៩- បក្សប្រឆាំងរំលោភច្បាប់មិននិយាយទេ = តែបើបក្សប្រឆាំងទទួលទោសដោយខ្លួនឯងខិតខំពង្រីកនិងបន្ទរណាស់?
១០- ចំណាប់ណាស់នៅគោលនយោបាយគិតគូពីស្ត្រីប្រកបរបរ បម្រើកន្លែងកំសាន្ត = ទើបខ្លួនភ្ញាក់ពីដេកហើយលើកជាអនុសាសន៍អញ្ចេះអញ្ចុះធ្វើគ្រាន់បើ? ៕
ដោយ ៖ សហការី