ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស៊ីទែនដឹកហ្គាសបើកប៉ះម៉ូតូបណ្ដាលឱ្យបុរសម្នាក់របួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់រងរបួសធ្ងន់ ខណៈបើកម៉ូតូត្រូវបានរថយន្តស៊ីទែនដឹកហ្គាសមួយគ្រឿងបើកប៉ះ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៩និង៣០នាទី ត្រង់ចំណុចខាងលិច បុរីML  ប្រហែល១០ម៉ែត្រ នៅលើកំណាត់ផ្លូវលេខ១១៥ ស្ថិតនៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

     មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះរបួសធ្ងន់ឈ្មោះ ឡេង វ៉ាន់ធី ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិបឹងកែក ឃុំឆ្មា ស្រុករំដួល ខេត្តស្វាយរៀង បើកបរម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល1AA-9897 ។

ចំណែករថយន្តម៉ាក DAEWOO ពណ៌ស ប្រភេទស៊ីទែនដឹកហ្គាស ពាក់ផ្លាកលេខ ភ្នំពេញ3D-7538 អ្នកបើកបរមិនទាន់ ស្គាល់អត្តសញ្ញាណ (គេចខ្លួន)។

     ប្រភពដដែលបន្តថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក DAEWOO ពណ៌ស ប្រភេទស៊ីទែនដឹកហ្គាស ពាក់ផ្លាកលេខ ភ្នំពេញ3D-7538 អ្នកបើកបរមិនទាន់ ស្គាល់អត្តសញ្ញាណ (គេចខ្លួន) រថយន្តបើកបរមានទិសដៅពី កើត ទៅ លិច ពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ក៏បានប៉ះជាមួយ ម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្ដាល1AA-9897 អ្នកបើកម៉ូតូឈ្មោះ ឡេង វ៉ាន់ធី ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិបឹងកែក ឃុំឆ្មា ស្រុករំដួល ខេត្តស្វាយរៀង (របួសធ្ងន់ ត្រូវបានរថយន្តដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យជ័យជំនះ) ម៉ូតូបើកបរមានទិសដៅពី កើត ទៅ លិច (ស្របទិសគ្នា) ។

     ចំពោះមធ្យោបាយដែលពាក់ព័ន្ធត្រូវបានយកមក   រក្សាទុកបណ្តោះអាសន្ននៅអធិកាដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី។មូលហេតុករណីខាងលើ៖ បណ្ដាលមកពីអ្នកបើករថយន្ត និងអ្នកបើកបរម៉ូតូ បើកបរខ្វះការប្រុងប្រយ័ត្ន ៕

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖