ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បំភ្លឺព័ត៌មាន”រថយន្តដែលពាក់ស្លាក Heng Huy មិនមានសមត្ថកិច្ចចរាចរណ៍ណាហ៊ានឃាត់ ហេីយថែមទាំងគោរព”​

ចែករំលែក៖

ភ្នំពេញ​៖​ បន្ទាប់ពីមានការរិះគន់រថយន្តស៊េរីទំនេីបមួយគ្រឿង​ម៉ាក RANGE ROVER ដែលពាក់ស្លាក Heng Huy​ ត្រូវ​បានមហាជនបង្ហោះ​នៅលេីបណ្ដាញសង្គម​ហ្វេសប៊ុក​ថា៖ មិនមានសមត្ថកិច្ចចរាចរណ៍ណាហ៊ានឃាត់ ហេីយថែមទាំងគោរពទៀត”នោះ​។ 

ស្រាប់​តែ​នៅព្រឹកថ្ងៃព្រហស្បតិ៍​ទី​០៩​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ ផេកហ្វេសប៊ុកផ្លូវការរបស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានចេញសេចក្តីបកស្រាយបំភ្លឺព័ត៌មានរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងការចុះផ្សាយរបស់គណនីយហ្វេសប៊ុកមួយ ដែលថា “ឡានដែលពាក់ស្លាក Heng Huy មិនមានសមត្ថកិច្ចចរាចរណ៍ណាហ៊ានឃាត់ ហេីយថែមទាំងគោរព “។ 

ជាមួយគ្នានេះ​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានគូសបញ្ជាក់ថា៖​ ជាក់ស្តែងក្នុងនាមមន្ត្រីអនុវត្តច្បាប់ គឺតែងតែអនុវត្តស្មេីគ្នាចំពោះមុខច្បាប់ បេីខុសត្រូវតែអនុវត្តតាមច្បាប់ ប៉ុន្តែតាមការសួរនាំទៅម្ចាស់រថយន្ត គឺគាត់ទេីបទិញរថយន្តនេះកាលពីថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២៣ ហេីយនៅព្រឹកថ្ងៃទី០៩កុម្ភៈនេះ គាត់បានយករថយន្តរបស់គាត់ទៅធ្វេីផ្លាកលេខនៅកន្លែងធ្វេីស្លាកលេខ រួចរាល់ហេីយ៕

ដោយ​៖សហការី​


ចែករំលែក៖