ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលព្រហ្មទណ្ឌសហការជាមួយនគរបាលស្រុក​កងមាសចុះបង្ក្រាបករណី លួចលេងល្បែងសុីសងខុសច្បាប់ឃាត់មនុស្ស៥នាក់!

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣​ វេលាម៉ោង១១៖៣០នាទីព្រឹក បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុក​កងមាស និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបករណី លួចលេងល្បែងសុីសងខុសច្បាប់ (ជល់មាន់ភា្នល់ដាក់ប្រាក់) នៅចំណុចក្រោមដើមអំពិលបារាំង ស្ថិតនៅភូមិ​ព្រែកគ្រួស ឃុំ​សូរគង ស្រុកកងមាស ខេត្តកំពង់ចាម ។

ជាលទ្ធផលសមត្ថកិច្ច បានឃាត់ខ្លួនមុខសញ្ញាបានចំនួន០៥នាក់ និងដកហូតវត្ថុតាងមួយចំនួន។ 

បច្ចុប្បន្នជនសង្ស័យចំនួន០៥នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖