ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកនិយាយថា ខ្លួនមិនជំទាស់នឹងការវាយប្រហាររបស់អ៊ុយក្រែនលើតំបន់គ្រីមៀនោះឡើយ

ចែករំលែក៖

ឧបការីរដ្ឋមន្ត្រីការពារជាតិអាមេរិកទទួលបន្ទុកកិច្ចការផ្ទៃក្នុង បាននិយាយថា សហរដ្ឋអាមេរិកមិនជំទាស់នឹងការវាយប្រហាររបស់អ៊ុយក្រែនលើគោលដៅលើទឹកដីអ៊ុយក្រែន រួមទាំងតំបន់គ្រីមៀ ដែលទីក្រុងវ៉ាស៊ីនតោនចាត់ទុកជាផ្នែកមួយនៃទឹកដីអ៊ុយក្រែន។
លោក Celeste Wallander បាននិយាយនៅពេលសួរថា តើសហរដ្ឋអាមេរិកគាំទ្រអធិបតេយ្យភាព និងឯកភាពទឹកដីរបស់អ៊ុយក្រែនលើព្រំដែនដែលត្រូវបានទទួលស្គាល់របស់ខ្លួន រួមទាំងនៅ Crimea ដែរឬអត់? លោក បញ្ជាក់ថា “អ៊ុយក្រែនមានសិទ្ធិការពារគ្រប់សង់ទីម៉ែត្រ នៃទឹកដីរបស់ខ្លួន ហើយដូចដែលបានឃើញ សហរដ្ឋអាមេរិកគ្មានការជំទាស់ និងមិនដាក់កម្រិតលើប្រតិបត្តិការយោធារបស់អ៊ុយក្រែន ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួន”។
ក្នុងឆ្នាំ ២០១៤ គ្រីមេត្រូវបានបញ្ចូលទៅក្នុងប្រទេសរុស្ស៊ីបន្ទាប់ពីការធ្វើប្រជាមតិប៉ុន្តែអ៊ុយក្រែននិងលោកខាងលិចបដិសេធមិនទទួលស្គាល់រឿងនេះនោះឡើយ៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ plo.vn)


ចែករំលែក៖