ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកបាទីឃាត់ខ្លួនមនុស្សចំនួន៣នាក់ដកហូតដាវនិងកាំបិតមួយចំនួន

ចែករំលែក៖

ខេត្តតាកែវ៖​ យោងតាមផេកផ្លូវការរបស់អធិការដ្ឋាននគរបាលស្រុកបាទីបានឱ្យដឹងថា​ នៅវេលាម៉ោង​១​និង​៣០នាទី​ រំលងអធ្រាត្រឈានចូល ថ្ងៃសៅរ៍ ទី​១១ ខែកុម្ភៈ ឆ្នាំ២០២៣កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាទី​សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលចំបក់​ និងប្រជាការពារ​បានធ្វើការល្បាតដល់ចំណុចស្ពានអន្លុងធន់​ ស្ថិតក្នុងភូមិតានប់​ ឃុំចំបក់​ ស្រុកបាទី​ ខេត្តតាកែវ មានការសង្ស័យទៅលើមនុស្ស​៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកអ៉ិចសិនធ័រ​ ពណ៌ខ្មៅ​ គ្មានស្លាកលេខ​ ក៏ធ្វើការឃាត់សួរនាំ និងឆែកឆេររកឃើញមាននៅក្នុងកាបូបស្ពាយ​និង​ខ្លួនរបស់ឈ្មោះ ម៉េង​ សំណាង​ មាន កាំបិតបុ័ងតោចំនួន​ ០១​ ប្រវែង ៣០ សង់ទីម៉ែត្រ​, ដាវសាមូរ៉ៃ​កែច្នៃ​ចំនួន​០១​ ដេីម​ ប្រវែង​៥៨​សង់ទីម៉ែត្រ​,​ កាំបិតចុងស្រួច​ចំនួន​០១​ ប្រវែង​២៥​សង់ទីម៉ែត្រ​និង​ ចម្ពាមកៅស៊ូ​ ចំនួន​ ០១​។

ដោយមានការចង្អុលបង្ហាញ​ពី​លោក ឧត្តមសេនីយ៍ទោ​ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ​ និង​មានការសម្របសម្រួលនីតិវិធី​ពី​លោកព្រះរាជអាជ្ញា​អមសាលាដំបូងខេត្តតាកែវ​ កម្លាំងយើងក៏បានឃាត់ខ្លួនជនទាំង​០៣​នាក់ខាងលើដែលមាន១-ឈ្មោះ ម៉េង​ សំណាង​ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិស្វាយខម​ ឃុំដូង​ ស្រុកបាទី​ ខេត្តតាកែ ២.ឈ្មោះ ទិត្យ មករា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិស្វាយខម​ ឃុំដូង​ ស្រុកបាទី​ ខេត្តតាកែវ​ ៣.ឈ្មោះ​ តុន​ សវល័ក្ខ​ ​ភេទប្រុស​ អាយុ​២១ឆ្នាំ​ រស់នៅ​ភូមិស្វាយខម​ ឃុំដូង​ ស្រុកបាទី​ ខេត្តតាកែវ និង​ដកហូតវត្ថុតាងរួមមាន :​ ដាវសាមូរ៉ៃកែច្នៃចំនួន​០១​ដេីម,កាំបិត​ចុងស្រួច​ចំនួន​ ០១​ដេីម,កាំបិត​បុ័ងតោ​ចំនួន​០១​ ដេីម,ចម្ពាមកៅស៊ូ​ចំនួន​០១​ ,ម៉ូតូមួយគ្រឿង​ម៉ាកអ៉ិចសិនធ័រ,ទូរស័ព្ទមួយគ្រឿងម៉ាក Vivo និងទូរស័ព្ទមួយគ្រឿងទៀត​ម៉ាក realme យកមកអធិការដ្ឋាននគរបាលស្រុកបាទី​ ដេីម្បីធ្វើការសាកសួរ​ និងកសាងសំណុំរឿងតាមនីតិវិធី​ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖