ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូម្ដង២គ្រឿងរបស់សន្តិសុខអគ្គិសនីផ្អើលទាំងថ្ងៃរសៀលនៅស្រុករំដួល

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ម្ចាស់ម៉ូតូនិងអ្នកភូមិប្រញាប់ប្រញាលរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានបន្ទាប់ពីជនសង្ស័យមិនស្គាល់មុខចូលយកម៉ូតូ២គ្រឿងនៅខាងមុខស្នាក់ការប្រចាំការអគ្គិសនីដោយមិនបានចាក់សោរបង និងមិនបានចាក់សោ.កម៉ូតូ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី ១១ ខែកុម្ភៈឆ្នាំ ២០២៣ខាងមុខស្នាក់ការប្រចាំការអគ្គិសនីនៅចំណុចភូមិតាជោរ ឃុំសង្កែ ស្រុករំដួល។

យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថាម្ចាស់ម៉ូតូទាំង២មានឈ្មោះ អែល សុគន្ធា ភេទប្រុសអាយុ ៣០ ឆ្នាំមុខរបរជាសន្តិសុខ យាមស្នាក់ការអគ្គិសនីរស់នៅភូមិតាជោរឃុំសង្កែស្រុករំដួល ខេត្តស្វាយរៀង បាត់ម៉ូតូហុងដា សេ១២៥សេរី ២០១៣ពាក់ស្លាកលេខពោធិ៍សាត់១E ១២៨៨។

និងឈ្មោះស៊ីម មករា ភេទប្រុសអាយុ ៣១ ឆ្នាំមុខរបរជាសន្តិសុខយាមស្នាក់ការអគ្គិសនី រស់នៅភូមិស្នាមពុក ឃុំវាលពង់ ស្រុកឧដុង ខេត្តកំពង់ស្ពឺ។

បានបាត់ម៉ូតូម៉ាកហុងដាសេ ១២៥ស៊េរី ២០១៤ពាក់ស្លាកលេខភ្នំពេញ១CE ១៣៣២។

សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុ ដោយសារតែម្ចាស់ដាក់ម៉ូតូខាងមុខស្នាក់ការប្រចាំការអគ្គិសនី ហើយមិនបានចាក់សោរបង និងមិនបានចាក់សោ.កម៉ូតូទើបងាយស្រួលដល់ជនសង្ស័យធ្វើសកម្មភាបែបនេះ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកអត្តសញ្ញាណជនសង្ស័យដើម្បីចាត់ការតាមច្បាប់ឱ្យខានតែបាន ៕

ដោយ៖ សុថាន


ចែករំលែក៖