ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកបាទីឃាត់ខ្លួនក្មេងស្ទាវ២នាក់ពាក់ព័ន្ធលាក់ដាវនឹងកាំបិតជាប់ខ្លួន

ចែករំលែក៖

ខេត្តតាកែវ ៖ យោងតាមផេកផ្លូវការរបស់ស្នងការនគរបាលខេត្តតាកែវបានឲ្យដឹងនៅថ្ងៃទី១៤​ ខែកុម្ភៈ​ ឆ្នាំ២០២៣នេះថា​ នៅថ្ងៃ អង្គារ​ ៩រោច ខែ​ មាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី​ ១៤ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង​ ២​ និង​ ០០ នាទី​ រំលងអធ្រាត្រ​ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាទី​ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលចំបក់​ និងប្រជាការពារ​បានឃាត់ខ្លួនជនសង្ស័យចំនួន២ នាក់ ជិះម៉ូតូមួយគ្រឿង ស៊ុយសូគីនិច​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1AJ-6901 ចំណុចស្ពានអន្លុងធន់​  ស្ថិតក្នុងភូមិតានប់​ ឃុំចំបក់​ ស្រុកបាទី​ ខេត្តតាកែវ ដែលមានលាក់ កាំបិតបុ័ងតោចំនួន​ ០១​ ដេីម​ ប្រវែង ៣០ សង់ទីម៉ែត្រ​,ដាវសាំម៉ូរ៉ៃ​ កែច្នៃ​ ចំនួន​ ០១​ ដេីម​ ប្រវែង​ ៥៨​ សង់ទីម៉ែត្រ​​ នៅនឹងខ្លួនខណៈជនសង្ស័យកំពុងជិះម៉ូតូតាមផ្លូវ។  

ជនសង្ស័យទាំង​ ០២​នាក់​ ខាងលើមាន ៖ ១.ឈ្មោះ អុន​ ភ័ក្រ្តា​ ភេទប្រុស អាយុ ១៦ រស់នៅភូមិស្តុកប្រិយ៍​   ឃុំត្រពាំងសាប​ ស្រុកបាទី​ ខេត្តតាកែ ២.ឈ្មោះ ឡី​ លីហួរ ភេទប្រុស អាយុ ១៨ឆ្នាំរស់នៅភូមិរលាំងគ្រេីល​ ឃុំត្រពាំងសាប​ ស្រុកបាទី​ ខេត្តតាកែវ​ ។

ដោយមានការចង្អុលបង្ហាញ​ ពី​ លោក​ ឧត្តមសេនីយ៍ទោ​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ​ និង​ សម្របសម្រួលនីតិវិធី​ ពី​ លោក​ ព្រះរាជអាជ្ញា​ អមសាលាដំបូងខេត្តតាកែវ​ កម្លាំងសមត្ថកិច្ចក៏បានធ្វេីការឃាត់ខ្លួន   

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង កម្លាំងជំនាញកំពុងធ្វើការសាកសួរ​ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី​ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖