ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានភាពលំបាករបស់លោកខាងលិចក្នុងការផ្តល់អាវុធដល់អ៊ុយក្រែន

ចែករំលែក៖

តើអាមេរិក អង់គ្លេស និងបារាំងអាចផ្គត់ផ្គង់អាវុធឱ្យអ៊ុយក្រែន បំពេញឃ្លាំងអាវុធ និងផ្គត់ផ្គង់សព្វាវុធដល់សម្ព័ន្ធមិត្តផ្សេងទៀតដែរឬទេ?
សហរដ្ឋអាមេរិកនិងបណ្តាប្រទេសអឺរ៉ុបបានផ្គត់ផ្គង់សព្វាវុធ និងគ្រាប់រំសេវជាច្រើនដល់អ៊ុយក្រែន។ ប្រទេសខ្លះថែមទាំងបានគាំទ្រដល់ការស្តុកកាំភ្លើងធំភាគច្រើនឬទាំងអស់របស់ពួកគេ។ សំណួរនៅពេលនេះគឺថា តើប្រព័ន្ធកាំភ្លើងធំទាំងប៉ុន្មាន និងចំនួនគ្រាប់រំសេវដែលពួកគេអាចផ្គត់ផ្គង់ និងរក្សាទុកសម្រាប់កងកម្លាំងប្រដាប់អាវុធរបស់ពួកគេដែរឬទេ។
ជាឧទាហរណ៍ ប្រទេសបារាំងបានប្រកាសក្នុងខែមករា ឆ្នាំ 2023 ថា ខ្លួននឹងផ្គត់ផ្គង់រថក្រោះ១២គ្រឿងបន្ថែមទៀត ប្រភេទ Caesar howitzers 155mm ដល់អ៊ុយក្រែន រួមជាមួយនឹងប្រព័ន្ធ១៨ ដែលបានផ្គត់ផ្គង់ពីមុន។ ចំនួនកាំភ្លើងធំដែលទីក្រុងប៉ារីសគាំទ្រទីក្រុងកៀវមានចំនួនជាងមួយភាគបីនៃកាំភ្លើងធំសេសារ 76 របស់កងទ័ពបារាំង។
បច្ចុប្បន្ននេះសហរដ្ឋអាមេរិកនិងប្រទេសដែលមានកងកម្លាំងយោធាធំៗនៅអឺរ៉ុប ដូចជា អង់គ្លេស បារាំង អាល្លឺម៉ង់ និងសូម្បីតែស៊ុយអែត នៅតែមានឃ្លាំងអាវុធគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់អ៊ុយក្រែន ខណៈដែលរក្សាបាននូវឧបករណ៍ចាំបាច់សម្រាប់កងទ័ពរបស់ពួកគាត់។
ក្រុមមន្ត្រីយោធាអ៊ុយក្រែនបានឱ្យដឹងថា ទីក្រុងបាកមូត ស្ថិតនៅភាគខាងកើតនៃប្រទេស កំពុងប្រឈមមុខនឹងការបាញ់ផ្លោងដោយគ្រាប់កាំភ្លើងធំយ៉ាងសម្បើម ពីសំណាក់កងកម្លាំងរុស្ស៉ី ខណៈ ដែលប្រមុខអង្គការ NATO បានគាំទ្ររបាយការណ៍ដែលថា ប្រតិបត្តិការវាយលុកទ្រង់ទ្រាយធំសាជាថ្មីរបស់រុស្ស៉ីបានចាប់ផ្ដើមហើយតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះមុននឹងសង្រ្គាមឈ្លានពានរបស់ទីក្រុងមូស្គូ ឈានចូលគម្រប់ខួបមួយឆ្នាំ។
ក្រុមមន្ត្រីយោធាអ៊ុយក្រែន កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បាននិយាយថា ទាហានអ៊ុយក្រែនដែលកំពុងតស៊ូប្រយុទ្ធអស់រយៈពេលជាច្រើនខែមកនេះ បាននិងកំពុងប្រឈមមុខនឹងការវាយប្រហារថ្មីមួយ ដោយក្នុងនោះទីតាំងជាច្រើនកន្លែងនៅក្នុងទីក្រុងបាកមូត (Bakhmut) បាននិងកំពុងស្ថិតនៅក្រោមការបាញ់ផ្លោងគ្រាប់កាំភ្លើងធំ។ ជុំវិញស្ថានការណ៍សង្គ្រាមនេះដែរ អគ្គលេខាធិការអង្គការ NATO Jens Stoltenberg បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងប៊្រុចសែលយ៉ាងដូច្នេះថា «អ្វីដែលយើងកំពុងឃើញនោះគឺពួកគេ (រុស្ស៉ី) កំពុងបញ្ជូនកងទ័ពបន្ថែម អាវុធបន្ថែម និងបង្កើនសមត្ថភាពបន្ថែម… ដែលនេះគឺជាការចាប់ផ្ដើមនៃការវាយលុកថ្មីមួយ»។
បច្ចុប្បន្ន លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ដែលចង់ឱ្យកងទ័ពរុស្ស៉ីវាយដណ្ដើមកាន់កាប់ទីក្រុងនេះឱ្យបាន ដ្បិតទីក្រុងមួយនេះនឹងផ្ដល់មូលដ្ឋានយុទ្ធសាស្ត្រថ្មីមួយដ៏សំខាន់សម្រាប់ទាហានរុស្ស៉ី នៅក្នុងតំបន់ដូណេត និងជាជ័យជម្នះដ៏កម្រមួយ ក្រោយបរាជ័យជាបន្តបន្ទាប់នាពេលកន្លងមក៕

ដោយ៖ ធីរីណា(រូប​ថត​ ៖  VOV.VN)


ចែករំលែក៖