ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃនេះ ! ប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងលោកស្រី អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីប្រទេសកម្ពុជា បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៣ថ្ងៃ

ចែករំលែក៖

ភ្នំពេញ ៖ លោក Frank Walter Steinmeier ប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងលោកស្រី អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីប្រទេសកម្ពុជា បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៣ថ្ងៃ ។

សូមបញ្ជាក់ថា, នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​  នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ កងកម្លាំងនគរបាលនៃប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានចូលរួមរៀបចំសណ្តាប់ធ្នាប់ និងសម្រួលបែបបទចេញប្រទេស ជូនគណៈប្រតិភូសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដឹកនាំដោយ លោក Frank Walter Steinmeier ប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងលោកស្រី បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ៣ថ្ងៃ ៕

ដោយ ៖ សហការី


ចែករំលែក៖