ព័ត៌មានទាន់ហេតុការណ៍៖

ពិធីប្រជុំបូកសរុបរបាយការណ៍ការងារគ្រោះមហន្តរាយឆ្នាំ២០២២​និងអនុវត្តន៍ទិសដៅការងារបន្ត២០២៣​ នៅខេត្តកែប

ចែករំលែក៖

ខេត្ត​កែប​៖​ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តកែប​ នាព្រឹកថ្ងៃទី២១​ ខែកុម្ភៈ​ ឆ្នាំ២០២៣ បានរៀបចំបើកកិច្ចប្រជុំ ស្តីពីបូកសរុបការងារគ្រោះមហន្តរាយប្រចាំឆ្នាំ២០២២​ អនុវត្តន៍ទិសដៅបន្តឆ្នាំ២០២៣ ដែលមានមន្ត្រីជាន់ខ្ពស់មកពីថ្នាក់ជាតិ លោក​ ង៉ោ សុវណ្ណ រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្រ្តីជាអនុប្រធាន (គ.ជ.គ.ម)តំណាងលោកកតិ្តសង្កិហបណ្ឌិត គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោកអគ្គលេខា (គ.ជ.គ.ម) លោក ហ៊ួរ មិថុនា អភិបាលរងខេត្តនិងមន្ត្រីពាក់ព័ន្ធនានា មន្ត្រីរដ្ឋបាល ថ្នាក់ក្រុង ស្រុក ខណ្ឌ សង្កាត់ ឃុំ រួមទាំងកងកម្លាំងទាំងបី ចូលរួមផងដែរ។

នាឱកាស​នោះ​ លោក ហ៊ួរ មិថុនា បានអានរបាការណ៍ស្ថានភាពភូមិសាស្ត្រខេត្តកែប តែងតែទទួលរងនូវមុខសញ្ញាគ្រោះមហន្តរាយមួយចំនួនទៀតដូចជា ទឹកជំនន់ទឹកភ្លៀង ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ ដែលគំរាមកំហែងជីវិតមនុស្ស សត្វ ខូចខាតទ្រព្យសម្បត្តិ និងធ្វើឱ្យប៉ះពាល់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាក់ស្ដែង ឆ្នាំ២០២២ ខេត្តបានជួបនូវគ្រោះមហន្តរាយ ខ្យល់កន្ត្រាក់ បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ៥៩គ្រួសារ គ្រោះថ្នាក់ចរាចរណ៍ កើតឡើង ៥០/២៧ ករណី កើនឡើង៤៦% បណ្តាលឲ្យមនុស្សស្លាប់ ១៣នាក់ និងរបួសធ្ងន់ស្រាល ១០៤នាក់ ។

លោក សុទ្ធ គឹម កុលមន្នី ទីប្រឹក្សា បានអានច្បាប់និងផ្សព្វផ្សាយកតិយុត្ត រចនាសម្ព័ន ព្រះរាជក្រិត្យនិងមអនុក្រិត្យរួចមកលោក ង៉ោ សុវណ្ណ ក្នុងនាមលោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងគោតសរសើរនិតវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងនិងត្រៀមរៀបចំឆ្លើយតប ការងារ គ្រប់គ្រង់គ្រោះមន្តរាយ។​ លោកបន្តថា បានលើកឡើងពីបទពិសោធន៍ល្អៗនៃការត្រៀមរៀបចំទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិកន្លងមក ប៉ុន្តែនៅតែមានចំណុចខ្វះខាតមួយចំនួន ដូចនេះហើយ ឯកឧត្តម អនុប្រធាន បានដាក់ចេញនូវគោលការណ៍ណែនាំសំខាន់ៗចំនួន ៦ចំណុច ដើម្បីបំពេញបន្ថែមនូវចំណុចខ្វះខាត។ 

ទន្ទឹមនោះដែរ លោក បានលើកទឹកចិត្តដល់បណ្ដាអង្គការដៃគូ ដែលអនុវត្តន៍នូវការងារគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយក្នុងខេត្តបន្តនូវកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់ខេត្តដើម្បីលើកកម្ពស់នូវការងារគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយនៅក្នុងខេត្តកែបឱ្យកាន់តែល្អប្រសើរ។ លោក ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះខេត្តដែលបានដាក់បញ្ចូលវិស័យឯកជនជាដៃគូដ៏សំខាន់ ក្នុងការងារគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយនៅក្នុងខេត្ត។

លោកអនុប្រធាន បានបញ្ជាក់បន្ថែមពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអគ្គលេខាធិការដ្ឋាន គ.ជ.គ.ម. និងលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយរាជធានី-ខេត្ត តាមរយៈកិច្ចប្រជុំទៀងទាត់ ដើម្បីចែករំលែក និងដោះស្រាយបញ្ហាប្រឈមរួមគ្នា ដែលដឹកនាំដោយ លោកអគ្គលេខាធិការ គ.ជ.គ.ម.។​ បន្ថែមពីនេះ​ លោកលើកឡើងថា ក្នុងលោកទេសរដ្ឋមន្ត្រី ជាអនុប្រធាននិងមានសម្តេចតេជោហ៊ុនសែន ជាប្រធាននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល តែងបានជួយឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹង សម្ភារៈ បរិក្ខារ ធនធាន និងបច្ចេកទេស ដល់គណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ នៃខេត្តកែប ក្នុងការបំពេញការងារត្រៀមបង្ការ ឆ្លើយតប សង្គ្រោះ និង ស្ដារឡើងវិញក្រោយគ្រោះមហន្តរាយ និងបានរួមចំណែក កាត់បន្ថយផលប៉ះពាល់ជាអតិបរមា និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕

ដោយ​៖ស​ តារា


ចែករំលែក៖