ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងអគ្គមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សូមប្រឆាំងដាច់ខាតនិង ថ្កោលទោសដាច់អហង្ការចំពោះ ជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលបានផ្សាយនូវគ្លីបវីដេអូនាពេលថ្មីៗនេះ បន្តប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះ អង្គព្រះ មហាក្សត្រ ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់ បំផុតរបស់ប្រជារាស្ត្រខ្មែរ ហើយក៏ជាការរំលោភបំពាន យ៉ាងធ្ងន់ធ្ងរបំផុតលើ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជាច្បាប់កំពូល របស់ជាតិ ដែលបានចែងក្នុងមាត្រា៧ ថា «អង្គព្រះមហាក្សត្រ មិន អាចនរណារំលោភបំពានបានឡើយ»។
កងយោធពលខេមរភូមិន្ទ សូមប្រកាសជាឱឡារិក គោរព និងដង្ហែតាមអង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជានិច្ចនិរន្តរ៍។
យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនភ្លាម ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី និងបក្សពួក បើក្រុមនេះ ជាន់ដីកម្ពុជា និងស្នើឱ្យតុលាការចាត់វិធានការច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុត ដោយគ្មានការលើកលែងនោះឡើយ៕
ដោយ ៖ សិលា