ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៦៨​នាក់​ ក្នុងការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​២៦​ករណី​ទូ​ទាំង​ប្រទេស​នាថ្ងៃ​ទី​២០​ ខែកុម្ភៈ​ម្សិលមិញ​

ចែករំលែក៖

​ភ្នំពេញ​៖​ គ្រឿងញៀន​បំផ្លាញ​គ្រួសារ​ និង​អនាគត​អ្នក​ !​ ខណៈ​ជនសង្ស័យ​ចំនួន​៦៨​នាក់​(​ស្រី​៧​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​២៦​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​២០​ ខែកុម្ភៈ​ ឆ្នាំ​២០២៣ម្សិលមិញនេះ​ ។​

ជាក់ស្ដែង​យោង​តាម​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ បានឱ្យដឹងថា​ ​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៦៨​នាក់​ រួម​មាន​៖​ ជួញដូរ​ ១០​ករណី​ ឃាត់​មនុស្ស​​ ២០​នាក់​(​ស្រី​ ២​នាក់​)​ ,ដឹក​ជញ្ជូន​ រក្សា​ទុក​ ៤​ករណី​ ឃាត់​មនុស្ស​​ ៦​នាក់​ និងប្រើប្រាស់​ ១២​ករណី​ ឃាត់​មនុស្ស​ ៤២​នាក់​(​ស្រី​ ៥​នាក់​)​ ។​

ចំណែក​​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​២០​ ខែកុម្ភៈម្សិលមិញនេះ​​ រួម​មាន​៖​ ​មេ​តំ​ហ្វេ​តា​មីន​ ម៉ាទឹកកក​(Ice)​ ស្មេីនិង​ ១៥៧,៥២​ក្រាម​ ។​

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផល​​ ៦​អង្គភាព​បាន​ចូលរួម​បង្ក្រាប​ គឺកម្លាំង​នគរបាល​ទាំង​ ៦​អង្គភាព​ មានដូចខាងក្រោម​៖

១​ /​ មន្ទីរ​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ៣​នាក់​ ស្រី​ ១​នាក់​ ប្រើប្រាស់​ ៩​ករណី​ ឃាត់​ ២៨​នាក់​ ស្រី​ ២​នាក់​ ចាប់​យក​Ice​ ២៥,៧៨​ក្រាម​។​ 

២​ /​ កំពង់ស្ពឺ​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ៣​នាក់​ ចាប់​យក​Ice​ ៣,៧៣​ក្រាម​។​ 

៣​ /​ រាជធានី​ភ្នំពេញ​៖​ ជួញដូរ​ ៣​ករណី​ ឃាត់​ ១១​នាក់​ រក្សា​ទុក​ ៤​ករណី​ ឃាត់​ ៦​នាក់​ ស្រី​ ១​នាក់​ ប្រើប្រាស់​ ២​ករណី​ ឃាត់​ ៤​នាក់​ ស្រី​ ១​នាក់​ ចាប់​យក​Ice​ ១៥,៣៥​ក្រាម​។​ 

៤​ /​ ពោធិ៍សាត់​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ១,០៨​ក្រាម​។​ 

៥​ /​ សៀមរាប​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១០​នាក់​ ស្រី​ ២​នាក់​ ចាប់​យក​Ice​ ១១០,៨៥​ក្រាម​។​ 

៦​ /​ តាកែវ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ០,៧៣​ក្រាម​ ៕

ដោយ​៖សហការី​


ចែករំលែក៖