ខេត្តមណ្ឌលគិរី ៖ បុរសមានមុខរបរជាអាជីវករលក់រថយន្តម្នាក់ ខណៈកំពុងលេងវាយបាល់ទះជាមួយមិត្តភក្តិ ប្រហែលហត់ខ្លាំង ស្រេកទឹក ក៏ផឹក អាចគាំងបេះដូង បាន បណ្តាលឱ្យស្លាប់ភ្លាមៗ កាលពី ថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០២៣ម្សិលមិញ នៅតារាងបាល់ទះ លោកស៊ុម សុវណ្ណារិទ្ធ ស្ថិតក្នុងភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
សមត្ថកិច្ចបានឲ្យដឹងថា, មានករណីមនុស្សស្លាប់ម្នាក់ដោយជនរងគ្រោះ មានឈ្មោះ ណៃ សុភ័ស ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរអាជីវករ មុខរបរលក់រថយន្ត ស្នាក់នៅបណ្តោះអាសន្ន ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
សមត្ថកិច្ចបញ្ជាក់ថា, មូលហេតុ នៃការស្លាប់ដោយសារលេងបាល់ទះ ពេលកំពុងហត់ខ្លាំងពេក ក៏ផឹកទឹកបណ្តាលឲ្យគាំងបេះដូងស្លាប់ភ្លាមៗ ។
សមត្ថកិច្ចបានបន្តថា, ក្នុងការពិនិត្យសាកសព កម្លាំងជំនាញ សហការជាមួយក្រុមគ្រូពេទ្យ ពិនិត្យពុំមានស្លាកស្នាមអ្វីសង្ស័យពាក់ព័ន្ធនិងករណីឃាតកម្មឡើយ ។
ក្រោយពិនិត្យសពរួចសមត្ថកិច្ចបានប្រគល់សពជូនទៅក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ សហការី