ព័ត៌មានទាន់ហេតុការណ៍៖

ផន សុផារី សន្យាពាក្យដ៏មានន័យនេះទៅកាន់ ប៊ែលឡា ជាកូនស្រីថ្ងៃខួបកំណើត

ចែករំលែក៖

ភ្នំពេញ៖ ប៊ែលឡា និងអ៊ែលលី ត្រូវបានទស្សនិកជនជាច្រើនពិសេសអ្នកលេងបណ្តាញសង្គមបានស្គាល់តាមរយៈវីដេអូសកម្មភាពប្រចាំថ្ងៃមួយចំនួនដែលត្រូវបានម្តាយពួគេគឺកអ្នកនាង ផន សុផារី ធ្វើការបង្ហោះនោះ។

អ្វីជាពិសេសថ្ងៃខួបកំណើតកូនស្រីកាលពីអំឡុងពាក់កណ្តាលខែកុម្ភៈឆ្នាំ ២០២៣នេះ តារាសម្តែង និងជាអ្នកលក់អនឡាញ រូបនេះបានរៀបចំកម្មវិធីខួបកំណើតសម្រាប់កូនស្រីបណ្តូលចិត្តគឺកុមារី ប៊ែលឡា គម្រប់៥ឆ្នាំ ជាមួយនឹងសារដ៏មានន័យ។

កន្លងទៅ ប៊ែលឡា និង អ៊ែលលី ដែលទស្សនិកជនតែងស្គាល់ថាជាក្មេងស្រីឆ្លាតគួរឲ្យខ្នាញ់ និងមានប្រជាប្រិយភាពខ្លាំងនៅលើបណ្តាញសង្គម ខណៈដែលក្រុមគ្រួសារពួកគេតែងបញ្ចេញសកម្មភាពវីដេអូនានានាំឲ្យទស្សនិកជនតាមដានពីជីវិតប្រចាំថ្ងៃរបស់ពួកគេផងដែរ។ ក្នុងថ្ងៃពិសេសខួបកំណើតរបស់កូនស្រី អ្នកនាង ផន សុផារី បានរៀបចំកម្មវិធីដំណើរកម្សាន្តមួយនាខេត្តកំពតដើម្បីផ្គួបជាមួយនឹងការរៀបចំពិធីខួបកំណើតរបស់កូនស្រី២ថ្ងៃជាប់ៗគ្នាតែម្តង ក្នុងនោះក៏មានទាំងវត្តមានអ្នកជំនួញល្បីអ្នកនាង ស្រីអូន និងស្វាមីចូលរួមផងដែរ។ តាមរយៈការបញ្ចេញសារនិងរូបថតថ្មីចុងក្រោយដែលធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍គឺអ្នកនាង ផន សុផារី បានសន្យានឹងកូនស្រីនូវពាក្យពេចន៍ដ៏មានខ្លឹមសារ និងអត្ថន័យខ្លាំងដែលស្តាប់ហើយពិតជាសរសើរពីទឹកចិត្តនាងជាម្តាយ ហើយកូនៗស្តាប់ហើយពិតជាកក់ក្តៅ និងមានមោទភាពចំពោះម្តាយ។ នាងបានលើកឡើងថា “Happy Birday Bella  ដរាបណាម៉ាក់នៅមានដង្ហើម ម៉ាក់នឹងឲ្យកូនក្លាយជាក្មេងដែលមានសំណាងបែបនេះរហូតទៅ ម៉ាក់សន្យា។ ស្រលាញ់កូនណាស់ម្ចាស់ជីវិតម៉ាក់ ប៊ែលឡា អ៊ែលលី”។ 

  សារខ្លីមានន័យជ្រៅបានឆ្លុំបញ្ចាំងពីទំហំដ៏ធំធេញនៃទឹកចិត្តម្តាយទៅកាន់កូនស្រីបណ្តូលចិត្តរហូតមានការចែករំលែក និងបញ្ចេញយោបល់ព្រោងព្រាតជុំវិញការបង្ហោះសារ និងរូបថតត្រជាក់ភ្នែកមួយចំនួននេះ។ អ្នកគាំទ្រពួកគេបានលាន់មាត់សរសើរអំពីក្តីសុខដែលកើតមានឡើងយ៉ាងពេញលេញចំពោះក្រុមគ្រួសាររបស់ពួកគេដែលមានតម្លៃជាងគ្រាប់ពេជ្រ ។ ទោះជាយ៉ាងណាពិធីខួបកំណើតរបស់កូនស្រីបណ្តូលចិត្តគ្រានោះមិនមានវត្តមានភ្ញៀវច្រើនកុះករចូលរួមឡើយត្បិតត្រូវធ្វើឡើងនៅខេត្តកំពត ប៉ុន្តែសុផារីធ្លាប់បានលើកឡើងថា នាងគ្រោងរៀបចំពិធីខួបកំណើតកូនស្រីបន្តទៀតដើម្បីជាការជួបជុំសាច់ញាតិ ពិសេសឪពុកម្តាយនាងដែលមមាញឹកនឹងការចេញទៅសម្តែងល្ខោននោះ៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖