ព័ត៌មានទាន់ហេតុការណ៍៖

ផ្លែម្កាក់​ ស្លឹកខ្ចីៗធ្វេីជាម្ជូរសម្រាប់ស្ល ផ្លែខ្ចី និងទុំអាចបរិភោគបាន សំបកប្រេីជាថ្នាំព្យាបាលជំងឺរាកមួល

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​បរិស្ថាន​ នៅព្រឹកពុធ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ យោង​តាម​ការដកស្រង់ចេញ​ពី​​សៀវភៅមគ្គទេសក៍គ្រឿងទេសកម្ពុជា​ ម្កាក់ ( Hog Plum )​ មានប្រភពដេីមនៅលេីកោះនៃមហាសមុទ្រប៉ាសុីហ្វិក និងអាមេរិកកណ្ដាល ហេីយត្រូវបានគេយកទៅដាំនៅស្ទេីរគ្រប់ប្រទេសដែលមានសីតុណ្ហភាពក្ដៅ។

ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ ចំពោះ​ការប្រេីប្រាស់ ស្លឹកខ្ចីៗធ្វេីជាម្ជូរសម្រាប់ស្ល ផ្លែខ្ចី និងទុំអាចបរិភោគបាន សំបកប្រេីជាថ្នាំព្យាបាលជំងឺរាកមួល។ 

សូមជម្រាបជូនថា​ កាលពីពេលថ្មីៗនេះ​ ក្រសួង​បរិស្ថាន​ ក៏បានបង្ហាញ​ពី​ផ្លែព្រីងបាយ ឬព្រីងដោះក្របី៖ មានប្រភពដេីមនៅទ្វីបអាសុី និងអូស្ត្រាលីដែលមានសីតុណ្ហភាពក្ដៅ ហេីយត្រូវបានគេយកទៅដាំនៅទ្វីបអាហ្រិក និងអាមេរិក។

ចំពោះការប្រេីប្រាស់ គេនិយមដាំព្រីងបាយនេះ ដេីម្បីយកផ្លែទុំធ្វេីចំណី។ គ្រូឱសថបុរាណប្រេីស្លឹក សំបក និងដេីមកាត់កង់ៗ ស្ងោរសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែម។ 

ជាមួយគ្នានោះ​ ក្រសួង​បានឱ្យដឹងដែរថា៖​ ស្ដៅ ( Neem )​ មានប្រភពដេីម នៅប្រទេសកម្ពុជា ថៃ លាវ បង់ក្លាដេស និងឥណ្ឌា ។ នៅកម្ពុជាមានពីរប្រភេទមួយស្លឹកឆែក និងមួយទៀតស្លឹកមិនមានឆែកទេ។ 

ចំពោះ​ការប្រេីប្រាស់ ស្លឹក និងផ្កាខ្ចីៗ ធ្វេីជាបន្លែអន្លក់ ស្លឹកចាស់ធ្វេីជាថ្នាំបញ្ជុះកម្ដៅ សំបកស្ងោព្យាបាលដំបៅខ្ទុះ នៅឥណ្ឌាគ្រាប់គេយកធ្វេីថ្នាំការពារមិនឱ្យមានកូន៕

ដោយ​៖សហការី​


ចែករំលែក៖