ខេត្តព្រះសីហនុ៖ ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃពុធទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះបានឱ្យដឹងថា ទំនប់បឹងវារីអគ្គិសនីគីរីរម្យ១ ក្រៅពីទេសភាពស្រស់ស្អាត យើងក៏អាចស្ទួចត្រីកម្សាន្ត និងផ្តល់អារម្មណ៌ដ៏ស្ងប់ស្ងាត់ចំពោះការបោះតង់បែបផ្សងព្រេង។
ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា ទំនប់បឹងវារីអគ្គិសនីគីរីរម្យ១ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ចំពោះបឹងគីរីរម្យ១ វាពិតជាផ្តល់អារម្មណ៌ដ៏ស្ងប់ស្ងាត់ចំពោះការបោះតង់បែបផ្សងព្រេង ដែលស្ទើរតែគ្មានមនុស្សទៅនៅពេលខ្លះ!
ក្រសួងបរិស្ថាន បានបញ្ជាក់បន្ថែមទៀតថា ទីនេះ ក្រៅពី ទេសភាពស្រស់ស្អាត យើងក៏អាចស្ទួចត្រីកម្សាន្តបែបសន្ទួចប្រពៃណីបានផងដែរ! ចំពោះខ្យល់ អាកាសធាតុវិញ គឺត្រជាក់បែបស្រួលខ្លួនដែលទទួលយកចំហាយទឹកពីមាត់បឹង ពេលយប់យើងអាចចម្អិនម្ហូបញាំ ជជែកលេងបែបកម្សាន្ត ពីនេះពីនោះ និងដេកមើល ផ្កាយរះពេញមេឃឃើញ ច្បាស់ៗតែម្តង!៕
ដោយ៖សហការី