ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសពបុរសម្នាក់ស្លាប់អណ្តែតទឹកស្រះបង្កការភ្ញាក់ផ្អេីលទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ ៖ សពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃេីញ អណ្តែតទឹកស្រះ បង្កឲ្យភ្ញាក់ផ្អើល រាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ច កាលពីវេលាម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុងស្រះ ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

សពជនរងគ្រោះមៅមិនស្គាល់អត្តសញ្ញាណ មានអាយុជាង៤០ឆ្នាំ ពាក់អាវយឺតដៃវែង ស្លៀកខោជើងខ្លី ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលប្រទះឃេីញសពខាងលេីមានក្រុមអ្នកនេសាទបានចុះរកត្រីក៏ ប្រទះឃើញអណ្តែតទឹកស្លាប់បាត់ទៅហេីយទេីបបង្កការភ្ញាក់ផ្អេីលរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចចុះពិនិត្យជាក់ស្តែង។ សពត្រូវបានសមត្ថកិច្ច ជំនាញ ពិនិត្យកោសល្យវិច័យ ឃើញថាស្លាប់ដោយសារលង់ទឹក ហើយបានដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីបន្តស្រាវជ្រាវស្វែងរកសាច់ញាតិ ក្រុមគ្រួសារ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖