ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ជូនពរ អបអរសាទរនិងកោតសរសេីរចៅៗ ដែលទទួលបានជ័យជំនះក្នុងការប្រកួតកីឡាបាល់ទះមិត្តភាពអន្តរជាតិកម្ពុជា-បារាំង (យុវជនអាយុក្រោម ១៩ឆ្នាំ​ U19)

ចែករំលែក៖

ភ្នំពេញ ៖ នៅយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារលើផេកផ្លូវការ  ជូនពរ អបអរសាទរនិងកោតសរសេីរចៅៗ ដែលទទួលបានជ័យជំនះក្នុងការប្រកួតកីឡាបាល់ទះមិត្តភាពអន្តរជាតិកម្ពុជា-បារាំង (យុវជនអាយុក្រោម ១៩ឆ្នាំ​ U19)។ 

សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍យ៉ាងដូច្នេះថា, 

តាសូមអបអរសាទរនិងកោតសរសេីរចៅៗ ដែលទទួលបានជ័យជំនះក្នុងការប្រកួតកីឡាបាល់ទះមិត្តភាពអន្តរជាតិកម្ពុជា-បារាំង (យុវជនអាយុក្រោម ១៩ឆ្នាំ​ U19) ដែលទេីបបានប្រកួតចប់នៅ​វិមានពហុកីឡដ្ឋានជាតិអូឡាំពិកមុននេះបន្តិច។ 

សម្តេចតេជោ ហ៊ុនសែន ដែលជនរួមជាតិ ទទួលស្គាល់ថា , បិតា សន្តិភាព ជាមួយទិសស្លោកថា: 

• អរគុណសន្តិភាព

• អរគុណនយោបាយឈ្នះ ឈ្នះ

• ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។ បានមានប្រសាសន៍ទៀតថា,  តាជូនពរចៅៗទទួលបានជោគជ័យក្នុងការប្រកួតនៅពេលក្រោយជាបន្តទៀត ៕

ដោយ ៖ សិលា


ចែករំលែក៖