ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូពីរគ្រឿងបើកបុកគ្នាបណ្ដាលឱ្យមនុស្សប្រុសស្រី០៥នាក់រងរបួសធ្ងន់និងស្រាល

ចែករំលែក៖

ខេត្តប៉ៃលិន៖ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៤និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបុកគ្នា នៅចំណុចផ្លូវក្រាលកៅស៊ូទៅភ្នំដំបង ស្ថិតនៅភូមិក្រចាប់ក្រោម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្ដាលឱ្យមនុស្សរងរបួសធ្ងន់ស្រាលចំនួន០៥នាក់ ខូចខាតម៉ូតូកម្រិតធ្ងន់ចំនួន០១គ្រឿង,ខូចខាតម៉ូតូកម្រិតមធ្យមចំនួន០១គ្រឿង ដូចខាងក្រោម៖

ភាគីបង្ក ឈ្មោះ សម្បត្តិ ឆៃយី ភេទស្រី  មុខរបរសិស្ស រស់នៅភូមិអូរច្រាកណ្ដាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន(របួសធ្ងន់បាក់ជេីងឆ្វេង)បេីកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខប៉ៃលិន1C-9277 (ម៉ូតូខូចខាតមធ្យម)ទិសដៅពីត្បូង ទៅជេីងលឿន ចូលផ្លូវអទិភាពរបស់ភាគីរងគ្រោះ។

អ្នករួមដំណេីរ៖ ១-ឈ្មោះ សេត សុភី ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្ស រស់នៅភូមិប៉ាហុីជេីង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន(របួសធ្ងន់បាក់ជេីងឆ្វេង)និង២-ឈ្មោះ អុិត បូរមុី ភេទស្រី អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន(របួសស្រាល)។

ភាគីរងគ្រោះឈ្មោះ ទូច សារៀម ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ រស់នៅភូមិក្រចាប់ក្រោម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន(របួសធ្ងន់បាក់ជេីងឆ្វេង)បេីកបរម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ផ្លាកលេខប៉ៃលិន1C-9187(ម៉ូតូខូចខាតធ្ងន់)ទិសដៅពីជេីងឆ្ពោះ ទៅត្បូង។

-អ្នករួមដំណេីរ

១-ឈ្មោះ រេីន ចានរ៉ា ភេទស្រី អាយុ០៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិក្រចាប់ក្រោម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ត្រូវជាក្មួយភាគីរងគ្រោះ(របួសធ្ងន់បាក់ជេីងឆ្វេង)។

-មូលហេតុ៖បណ្តាលមកពីកត្តាមនុស្សបេីកបរក្នុងល្បឿនលឿនផ្លូវកោងមិនគោរពផ្លូវអទិភាព។

-បច្ចុប្បន្នភាគីបង្ក និងភាគីរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីពេទ្យបង្អែកខេត្តប៉ៃលិន។

មន្ត្រីនគរបាលជំនាញក្រុងប៉ៃលិនបានបន្តថា ករណីខាងលើនេះ កម្លាំងជំនាញសណ្ដាប់ធ្នាប់ចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានយកវត្ថុតាងទាំងសងខាងមករក្សាទុក រង់ចាំការដោះស្រាយតាមនីតិវិធី ៕

ដោយ៖ ស សារ៉េត


ចែករំលែក៖