ភ្នំពេញ៖ ល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានចូលរួមកម្មវិធីនៅនិវេសនដ្ឋានឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ជាមួយវត្តមានគណ:ប្រតិភូសភាមកពីប្រទេសអាល្លឺម៉ង់។ គណ:ប្រតិភូ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការរីកចម្រើនយ៉ាងខ្លាំងរបស់កម្ពុជា ដែលទេីបរួចចាកផុតពីរបបប្រល័យពូជសាសន៍រយៈពេល ៤៤ឆ្នាំ និងទទួលបានសុខសន្តិភាពរយៈពេល ២៤ឆ្នាំ ប៉ុណ្ណោះ។
ក្នុងឱកាសនោះ លោក ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលបានចូលរួមស្តារឡេីងវិញនៅប្រទេសកម្ពុជា ក៏ដូចជាចូលរួមដល់ការងារបោសសម្អាតមីន មនុស្សធម៌នៅកម្ពុជា ផងដែរ៕
ដោយ៖ចន្ទ លីហ្សា