ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្លិបអ្នកកាសែតកម្ពុជា ( ក.អ.ក ) សហការជាមួយគណៈកម្មការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ បានធ្វើសន្និសីទសារព័ត៌មានស្តីពី « វឌ្ឍនភាពនៃការត្រៀម SEA GAMES – ASEAN Para Games 2023 » ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ការរៀបចំសន្និសីទសារព័ត៌មានខាងលើនេះ គឺដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មានបានស្វែងយល់និងទទួលបានព័ត៌មានអំពីវឌ្ឍនភាពឬលទ្ធផលការងារដែលគណៈកម្មការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ សម្រេចបានរួមទាំងព័ត៌មានផ្សេងៗទៀតទាក់ទងនឹងការរៀបចំព្រឹត្តិការណ៍ដែលមានអត្ថន័យ ជាប្រវត្តិសាស្ត្រនេះ។
ជាមួយគ្នានេះសន្និសីទសារព័ត៌មានខាងលើក៏នឹងផ្តល់ឱកាសឱ្យអ្នកសារព័ត៌មានដែលកំពុងត្រៀមចូលរួម ផ្សព្វផ្សាយអំពីព្រឹត្តិការណ៍កីឡាអាស៊ានហ្គេមលើកទី៣២នៅកម្ពុជាដែលនឹងមកដល់នាពេលខាងមុខលើកជាសំនួរទៅកាន់វាគ្មិនអំពីដំណឹងដែលមិនទាន់ច្បាស់លាស់ ដែលអ្នកសារព័ត៌មានចង់ដឹងទាក់ទិននឹងព្រឹត្តិការណ៍អាស៊ានហ្គេមលើកទី ៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ៕
ដោយ៖ចន្ទ លីហ្សា