ការរញ្ជួយដីកម្រិត ៧.៣ រ៉ិចទ័រ កើតឡើងនៅក្បែរតំបន់ព្រំដែននៃតំបន់ស៊ីនជាំងនៃប្រទេសចិនជាប់ព្រំដែនប្រទេសតាហ្ស៊ីគីស្ថាន ។ បណ្តាញទូរទស្សន៍ស៊ីស៊ីធីវីបានផ្សាយថា ការរញ្ជួយដីកើតឡើងនៅម៉ោង៨និង៣៧នាទី ម៉ោងក្នុងស្រុក។
មកទល់ពេលនេះមិនមានរបាយការណ៍ស្តីពីការស្លាប់និងការខូចខាតឬរងរបួសបណ្តាលមកពីការរញ្ជួយដីនេះទេ។
ទន្ទឹមនឹងនេះដែរការរញ្ជួយដីដែលមានទំហំ 6.8 រ៉ិចទ័របានធ្វើឱ្យរញ្ជួយផ្នែកមួយនៃតាហ្ស៊ីគីស្ថាននាព្រឹកព្រលឹមនៅជិតតំបន់ស៊ីនជាំងខាងលិចប្រទេសចិនខាងលិច។ ការរញ្ជួយដីនេះបានកើតឡើងមានចម្ងាយពីតំបន់ Murghob, Tajikistan ចម្ងាយ 67 គីឡូម៉ែត្រភាគខាងលិចនិងជម្រៅ20 គីឡូម៉ែត្រ៕ ដោយ៖ ធីរីណា
រូបថត ៖ vtc.vn