កាំជ្រួចមីស៊ីលដែលមានរយៈចម្ងាយ 1.650km ត្រូវបានបញ្ចូលទៅក្នុងឃ្លាំងមីស៊ីលនៃសាធារណរដ្ឋអ៊ិស្លាមអុីរ៉ង់ ហើយស្ថានីយទូរទស្សន៍ក្នុងស្រុកក៏បានបង្ហោះរូបភាពដំបូងនៃកាំជ្រួច Paveh ថ្មីនេះផងដែរ។
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ិស្លាមអុីរ៉ង់ (IRGC) មេបញ្ជាការកងទ័ពអាកាសអុីរ៉ង់ លោក Amir Ali Hajizadeh បាននិយាយនៅថ្ងៃទី២៥ ខែកុម្ភៈថា ប្រទេសនេះបានផលិតកាំជ្រួច Cruise ដែលមានរយៈចម្ងាយ1.650គីឡូម៉ែត្រ។
លោក Hajizadeh បាននិយាយតាមទូរទស្សន៍ថា៖ «កាំជ្រួចនាវាចរណ៍របស់យើងដែលមានរយៈចម្ងាយ១.៦៥០ គីឡូម៉ែត្រត្រូវបានបញ្ចូលទៅក្នុងឃ្លាំងផ្ទុកកាំជ្រួចនៃសាធារណរដ្ឋអ៊ិស្លាមអុីរ៉ង់»។
ទូរទស្សន៍អុីរ៉ង់ក៏បានបង្ហោះរូបភាពទីមួយនៃកាំជ្រួច Paveh ថ្មីនេះផងដែរ។ អុីរ៉ង់បានពង្រីកកម្មវិធីមីស៊ីលរបស់ខ្លួន ជាពិសេសកាំជ្រួចផ្លោង។ ទីក្រុង Tehran ទទូចថា កម្មវិធីនេះគឺការពារសុទ្ធសាធ។
នៅដើមខែវិច្ឆិកា ឆ្នាំ 2022 IRGC បានសាកល្បងរ៉ុក្កែត 3 ដំណាក់កាលជាមួយនឹងម៉ាស៊ីនឥន្ធនៈរឹង Qaem-100 (Ghaem-100) ។ នេះជាប្រភេទរ៉ុក្កែត សម្រាប់បាញ់បង្ហោះផ្កាយរណប ដែលអាចដាក់ផ្កាយរណបដែលមានទម្ងន់រហូតដល់ ៨០គ.ក្រ ចូលទៅក្នុងគន្លងតារាវិថីប្រហែល 500គ.ម ពីលើផ្ទៃផែនដី។
នៅក្នុងខែវិច្ឆិកា ឆ្នាំ2022 លោក Hajizadeh បានប្រកាសថា អុីរ៉ង់បានបង្កើតមីស៊ីលផ្លោងលឿនជាងសំឡេង។ កាំជ្រួច Hypersonic អាចហោះបានយ៉ាងហោចណាស់ ៥ដងល្បឿនលឿនជាងសំឡេង ហើយដើរតាមគន្លងស្មុគស្មាញ ដែលធ្វើឱ្យវាពិបាកក្នុងការស្ទាក់ចាប់៕ ដោយ៖ ធីរីណា
រូបថត ៖ Reuters