ព័ត៌មានទាន់ហេតុការណ៍៖

លួចកាច់សោម៉ូតូគេញយដងហើយគេមិនទាន់ តែលួចគេម្ដងនេះត្រូវសន្តិសុខផ្សារចាប់ប្រគល់ឱ្យកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ដែលសកម្មខាងលួចកាច់សោ.កម៉ូតូគេនៅផ្សាររាត្រីទឹកពុះកាស៊ីណូក្រុងប៉ោយប៉ែតនោះត្រូវបានសន្តិសុខផ្សារ ចាប់ខ្លួនបានប្រគល់ឱ្យកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែតនៅវេលាម៉ោង២០និង៣០នាទីយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ឋិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

យោងតាមប្រភពពីប្រជាពលរដ្ធ នៅកន្លែងកើតហេតុបានឱ្យដឹងថា បុរសម្នាក់ខាងលេីគឺធ្លាប់លួចកាច់កម៉ូតូគេនៅចំណុចផ្សាររាត្រីទឹកពុះប៉ោយប៉ែតជាច្រេីនលេីកច្រេីនសាមកហេីយ ទេីបតែមកដល់ពេលនេះអស់លក្ខណ៍ ត្រូវបានសន្តិសុខនៅផ្សារទឹកពុះចាប់ខ្លួនបានតែម្ដង។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងទៀតថា ប្រជាពលរដ្ឋបានឃេីញបុរសម្នាក់ខាងលេីធ្វេីសកម្មភាពកាច់កម៉ូតូម៉ាកហុងដា zoomer-x ពាក់ស្លាកលេខ សៀមរាប 1AE-6901 ដែលម្ចាស់ចតចោលហើយដេីរចូលផ្សារ ត្រូវបានចោរមកធ្វើសកម្មភាពកាច់កម៉ូតូ នៅពេលនោះ ម្ចាស់ម៉ូតូក៏រត់ទៅប្រាប់សន្តិសុខនៅចំណុចផ្សាររាត្រីទឹកពុះប៉ោយប៉ែតថាចោរលួចម៉ូតូរបស់ខ្ញុំទៅបាត់ហើយ  ពេលឮដូច្នោះសន្តិសុខក៏ជួយធ្វើអន្តរាគមន៍ ចាប់ខ្លួនបានចោរដែលលួចកាច់កម៉ូតូ តែម្ដងទៅតាមភិនភាគដែលប្រជាពលរដ្ឋ រៀបរាប់ប្រាប់ រួចហើយសន្តិសុខនៅចំណុចផ្សារទឹកពុះប៉ោយប៉ែតក៏បានប្រគល់ជនសង្ស័យដែលលួចកាច់កម៉ូតូ របស់ប្រជាពលរដ្ឋទៅឱ្យកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដោយ៖ វណ្ណា


ចែករំលែក៖