ព័ត៌មានទាន់ហេតុការណ៍៖

លោក លី​ ធុជ​ អញ្ជើញអមអម​ដំណេីរ​លោក ជា​ សុផារ៉ា​ ចុះ​ពិនិត្យ​ទីតាំង​ដី​សម្រាប់​សាងសង់​លំនៅឋាន​ជូន​កងទ័ព​ និង​នគរបាល​ នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-វៀតណាម​

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ​៖ នៅរសៀល​ថ្ងៃអាទិត្យ​ ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ លោក ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ អនុប្រធាន​ទី​១​ អាជ្ញាធរ​មីន​ បាន​អម​ដំណេីរ​ លោកជា​ សុផារ៉ា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្រ្តី​ក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ចុះ​ពិនិត្យ​ទីតាំង​ដី​សម្រាប់​សាងសង់​លំនៅឋាន​ជូន​កងទ័ព​ និង​នគរបាល​ នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-វៀតណាម​ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ផ្លុង​ទី១​ ឃុំ​ត្រពាំង​ផ្លុង​ ស្រុក​ពញាក្រែក​ ខេត្ត​ត្បូងឃ្មុំ​។ 

លោល ឧបនាយករដ្ឋមន្ត្រី​ បាន​ណែនាំ​ឲ្យ​អាជ្ញាធរមីន​ ជា​អ្នក​សម្របសម្រួល​ និង​ដោះស្រាយ​លេី​ការងារ​បោសសម្អាត​សំណល់​ជាតិ​ផ្ទុះ​ពី​សង្រ្គាម​ ដើម្បី​ចូលរួម​គាំទ្រ​ដល់​កម្មវិធី​អភិវឌ្ឍន៍​ដី​សម្បទាន​សង្គម​កិច្ច​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការ​ធានា​សុវត្ថិភាព​ជូន​ដល់​ក្រុម​គ្រួសារ​កងទ័ព​ និង​នគរបាល​ ដែល​ត្រូវ​មក​រស់នៅ​លើ​តំបន់​ទាំង​នេះ​៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖