កាលពីថ្ងៃទី២៦ ខែកុម្ភៈ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយថា អាមេរិក និងចិន ចាំបាច់ត្រូវរក្សាបណ្តាញទំនាក់ទំនងយោធាដើម្បីជៀសវាងភាពតានតឹងកើនឡើង។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិកបាននិយាយថា “ភាគីទាំងពីរត្រូវតែមានបណ្តាញទំនាក់ទំនងយោធា ដើម្បីជៀសវាងការកើនឡើង ជៀសវាងការប្រឈមមុខតានតឹងដាក់គ្នា។ ក្រសួងការពារជាតិចិនបានបដិសេធមិនទទួលយកការហៅទូរស័ព្ទពីរដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin”។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិក Jake Sullivan បាននិយាយទៀតថា ទំនាក់ទំនងកម្រិតខ្ពស់រវាងភាគីទាំងពីរនៅតែរក្សាដដែល ដោយសង្កត់ធ្ងន់ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken មានជំនួបជាមួយប្រធានការិយាល័យមជ្ឈិមទទួលបន្ទុកកិច្ចការបរទេស លោក Wang Yi នៅទីក្រុង Munich ក្នុងពេលសន្និសីទសន្តិសុខកាលពីចុងសប្តាហ៍មុន។
ថ្មីៗនេះ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin គាត់មិនបាននិយាយជាមួយសមភាគីចិនអស់រយៈពេល “ជាច្រើនខែ” ដោយសម្តែងក្តីសង្ឃឹមថា រដ្ឋមន្ត្រីការពារជាតិចិន Wei Fenghe ត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចពិភាក្សារវាងប្រមុខយោធានៃប្រទេសទាំងពីរ។
ទំនាក់ទំនងអាមេរិកនិងចិនកាន់តែតានតឹងឡើងចាប់តាំងពីបាល់ឡុង ខ្យល់ក្តៅរបស់ចិនត្រូវបានបាញ់ទម្លាក់មក។ ទីក្រុងវ៉ាស៊ីនតោនចាត់ទុកឧបទ្ទវហេតុនេះថាជាការបង្កហេតុដោយក្រុងប៉េកាំង។ ទោះជាយ៉ាងណា ចិនទទូចថាវាជាបាល់ឡុងស៊ីវិលដែលធ្វើការស្រាវជ្រាវវិទ្យាសាស្ត្រ៕ ដោយ៖ ធីរីណា
រូបថត ៖ AFP