ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម៖ មន្ត្រីយោធា២នាក់បានស្លាប់ និងសិស្សសាលា២នាក់ទៀតរងរបួសធ្ងន់ ក្នុងករណី គ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

 ខេត្តបន្ទាយមានជ័យ ៖ ឃាតក តាមដងផ្លូវបានកើតមានជារៀងរាល់ថ្ងៃ តាមបណ្តារាជធានី ខេត្ត កើតឡើងដោយកត្តា បើកបរ ម៉ូតូឡាន ធ្វេសប្រហែស ខ្វះការយោគយល់គ្នា បំពានច្បាប់ចរាចរណ៍ មិនគោរព ច្បាប់ចរាចរណ៍ និងខ្លះទៀត រងគ្រោះដោយចៃដន្យ ត្រឹមមួយប៉ព្រិចភ្នែក ។ 

មានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យ មន្ត្រីយោធាបម្រើការងារ នៅក្នុងអង្គភាព តំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ ចំនួន២នាក់ បានស្លាប់ នៅហ្នឹងកន្លែង ខណៈសិស្សសាលា២នាក់ទៀតរងរបួសធ្ងន់ស្រាលត្រូវបានជួយអន្តរាគមន៍ ដោយសមត្ថកិច្ចនគរបាលចរាចរណ៍ និងមន្ត្រីមូលដ្ឋាន ដើម្បីដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ 

សូមបញ្ជាក់ថា, ក្នុងករណីគ្រោះចរាចរណ៍នេះ បានកើតឡើង នៅវេលារសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ឋិតតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិកូនដំរី សង្កាត់និមិត្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

 សមត្ថកិច្ចបានឱ្យដឹងថា, ក្នុងហេតុការណ៍ខាងលើនេះ មានរថយន្តព្រូសមួយគ្រឿងបើកបរពីកើតទៅលិចដោយបញ្ច្រាសទិសដៅគ្នា ។

 ពេលនេះសមត្ថកិច្ចកំពុងធ្វើកំណត់ហេតុ វាស់វែងតាមជំនាញ និងប្រគល់សាកសព ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។ 

សមត្ថកិច្ចនៅមិនទាន់បញ្ជាក់អត្តសញ្ញាណអ្នកបើកបរនិងអ្នកស្លាប់រួមទាំងអ្នករងរបួសឡើយទេ ខណៈមានភារកិច្ច រវល់ អន្តរាគមន៍ជួយចាត់ចែង ក្នុងការងារនេះ ៕


ដោយ៖ វណ្ណា


ចែករំលែក៖