ភ្នំពេញ ៖ ស្ត្រីម្នាក់បានស្លាប់ក្នុងថ្លុកឈាមទាំងដែលមានផ្ទៃពោះជាង៤ខែ ដោយប្ដីចុងបានបាញ់សម្លាប់ចំនួន២គ្រាប់សង្ស័យតែរឿងប្រចណ្ឌហេីយគេចខ្លួនទៅសារភាពនៅក្រសួងមហាផ្ទៃ ។
ហេតុការណ៍ខាងលេីនេះបានបង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចុះដល់កន្លែងកេីតហេតុនៅអំឡុងម៉ោង៤រសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ស្ថិតក្នុងបុរីពិភពថ្មីគួរស្រូវ៣ ផ្ទះលេខ១៦៨ ផ្លូវលេខ៣ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បេីតាមប្រភពព័ត៌មានបានឱ្យដឹងថា ស្ត្រីរងគ្រោះខាងលេីធ្លាប់មានប្ដីដេីមមានកូនរួចមកហេីយ តែក៏បានលែងលះគ្នាដោយយកប្ដីក្រោយនេះមានកូនក្នុងផ្ទៃជាង៤ខែទៅហេីយ ។ ប្រភពដដែលបន្តថា ក្នុងគ្រួសារខាងលេីតែងតែមានរឿងឈ្លោះប្រកែកគ្នា សង្ស័យប្ដីចុងប្រចណ្ឌនិងប្ដីដេីម ទេីបនៅថ្ងៃកេីតហេតុ ប្ដីចុងបានបាញ់ប្រពន្ធខ្លួនឯងទាំងមានកូនក្នុងផ្ទៃជាង៤ខែចំនួន២គ្រាប់ បណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាមគួរឱ្យអាណោចអាធ័ម ហើយជនដៃដល់គេចខ្លួនទៅសារភាពនៅក្រសួងមហាផ្ទៃ នាព្រលប់ថ្ងៃខែដដែល ។
ក្នុងករណីខាងលេីនេះ សមត្ថកិច្ចជំនាញបានរកឃេីញសំបកគ្រាប់កាំភ្លើងចំនួន២គ្រាប់នៅកន្លែងកេីតហេតុ ។ ដោយឡែកអត្តសញ្ញាណជនរងគ្រោះ និងជនដៃដល់ សមត្ថកិច្ចជំនាញនៅមិនទាន់បញ្ចាក់ រួមទាំងមូលហេតុផងដែរ ៕
ដោយ ៖ ភារ៉ា ដង្កោ