ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋអាជ្ញាបារាំងបើកការស៊ើបអង្កេតលើខ្សែការពារ Achraf Hakimi របស់ម៉ារ៉ុកក្រោមចោទប្រកាន់ករណីរំលោភ

ចែករំលែក៖

រដ្ឋអាជ្ញាបារាំងបានបើកការស៊ើបអង្កេតបឋមលើការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈដោយខ្សែការពារម៉ារ៉ុក Achraf Hakimi ដែលជាប្រភពជិតស្និទ្ធនឹងការស៊ើបអង្កេតបានបញ្ជាក់ក្នុងរដ្ឋអាជ្ញាបារាំង

ស្ត្រី​វ័យ​២៤​ឆ្នាំ​ម្នាក់​បាន​ចោទ​ខ្សែការពារ Achraf Hakimi ដែលកំពុងលេងឲ្យក្លិបយក្សបារាំង Paris St-Germain ​ថា ​បាន​ចាប់​រំលោភ​នាង​នៅ​ផ្ទះ​របស់​គាត់​ក្នុង​រដ្ឋធានី​បារាំង​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈកន្លងទៅ ប៉ុន្តែកីឡាករ Achraf Hakimi បានបដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

ប្រភព​បាន​ឲ្យដឹង​ថា ស្ត្រី​រូប​នេះ​បាន​រាយការណ៍​ពី​ហេតុការណ៍​នេះ​នៅ​ប៉ុស្តិ៍​ប៉ូលិស​កាលពី​ថ្ងៃ​អាទិត្យ ប៉ុន្តែ​មិន​បាន​ចោទ​ប្រកាន់​ទេ។ ការិយាល័យរដ្ឋអាជ្ញាសាធារណៈដែលគ្រប់គ្រងករណីនេះនៅទីក្រុង Nanterre នៅជាយក្រុងភាគខាងលិចនៃទីក្រុងប៉ារីសបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ប៉ុន្តែបានបញ្ជាក់ថា ការស៊ើបអង្កេតបានចាប់ផ្តើមហើយ។

ក្លិប PSG បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្លិបគាំទ្រកីឡាករដែលបានបដិសេធយ៉ាងម៉ឺងម៉ាត់នូវការចោទប្រកាន់ និងជឿជាក់លើប្រព័ន្ធយុត្តិធម៌។

Paris St-Germain គឺជាស្ថាប័នដែលលើកកម្ពស់ការគោរពទាំងនៅលើ និងក្រៅទីលាន”។

កើតនៅប្រទេសអេស្ប៉ាប៉ុន្តែ Hakimi មានសញ្ជាតិជាម៉ារ៉ុក ហើយជាកីឡាករសំខាន់មួយរូប ខណៈដែលម៉ារ៉ុកបានបង្កើតប្រវត្តិសាស្ត្រដោយការឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World Cup នៅកាតា កាលពីឆ្នាំ២០២២ ដែលជាក្រុមអាហ្វ្រិកដំបូងគេដែលធ្វើបានដូច្នេះ។

ទម្រង់លេងរបស់កីឡាកររូបនេះបានធ្វើឱ្យគាត់ទទួលបានកិត្តិយសនៅឯពិធីប្រគល់ពានរង្វាន់បាល់ទាត់ល្អបំផុតរបស់ FIFA ដែលធ្វើឡើងនៅទីក្រុងប៉ារីសកាលពីល្ងាចថ្ងៃន្ទជាកន្លែងដែលគាត់ត្រូវបានគេដាក់ឈ្មោះនៅក្នុងក្រុមបាល់ទាត់ពិភពលោកប្រចាំឆ្នាំរបស់ FIFPro កីឡាករវ័យ២៤ឆ្នាំរូបនេះបានឈរនៅលើឆាកដើម្បីប្រមូលពានរង្វាន់ជាមួយនឹងអ្នកឈ្នះផ្សេងទៀតរួមទាំងមិត្តរួមក្រុម PSG របស់គាត់គឺ KylianMbappe និង Lionel Messi

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖