ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងនៅតាមប្រព័ន្ធតេឡេក្រាមផ្លូវការរបស់សម្ដេច នៅវេលាម៉ោង ១២ និង៣៣រំលងអាធ្រាត្រឈានចូលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣នេះថា៖ ជំនួបលើកទីមួយដែលគេតែងនិយមហៅថាជំនួបរវាងសីហនុ.ហ៊ុន សែន ថ្ងៃ២ដល់៤ ធ្នូ១៩៨៧ នៅប្រទេសបារាំងដែលជាការចាប់ផ្តើមការស្វែងរកសន្តិភាពតាមរយៈការចរចារ។
សម្ដេចតេជោ បានថ្លែងបន្តថា កិច្ចព្រមព្រៀងប៉ារីស បានចាប់ផ្តើមចេញដំណើរពីទីនេះដោយភាគីខ្មែរនាំមុខដោយសម្តេចព្រះនរោតម្តសីហនុ និង ហ៊ុន សែន។
សូមស្តាប់សំដីនាយករដ្ឋមន្ត្រីវ័យក្មេង នាពេលនោះក្នុងសន្និសិទ្ធសារព័ត៌មានថ្ងៃ៤ ធ្នូ១៩៨៧ បន្ទាប់ពីការចុះហត្ថលេខាលើសេចក្តីប្រកាសរួមសីហនុ.ហ៊ុន សែន៕
ខាងក្រោមនេះមានវីដេអូរបស់សម្តេចតេជោ ក្នុងសន្និសិទ្ធសារព័ត៌មាន៖