ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរជាតិអប្សរាធ្វើការជួសជុលកម្រាលថ្មភក់ជ្រុងនិរតី នៅជាន់លើបង្អស់ របស់ប្រាសាទប្រែរូប

ចែករំលែក៖

ខេត្តសៀមរាប ៖ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបញ្ជាក់ អោយដឹងថា, អាជ្ញាធរជាតិអប្សរាធ្វើការជួសជុលកម្រាលថ្មភក់ជ្រុងនិរតី នៅជាន់លើបង្អស់ របស់ប្រាសាទប្រែរូប។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបន្តថា, ក្រុមអ្នកបច្ចេកទេស នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា អាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលឡើងវិញ កម្រាលថ្មភក់នៅជ្រុងនិរតីនៃជាន់លើបង្អស់នៃប្រាសាទប្រែរូបដែលរងការខួចខាត។ 

ការងារជួសជុលនេះ ក្រុមអ្នកបច្ចេកទេសនឹងធ្វើការរើកម្រាលថ្មភក់ដែលរំកិលញែកចេញពីទីតាំងដើមទាំងនោះ  ដើម្បីសម្អាត និងពង្រឹងស្រទាប់ថ្មបាយក្រៀមផ្នែកខាងក្រោម និងរៀបផ្គុំកម្រាលថ្មភក់ទៅតាមទីតាំងដើមវិញ ព្រមទាំងបិទបាយអ តាមចន្លោះប្រហោងការពារជម្រាបទឹកដែរ។ នេះគឺជាផ្នែកមួយនៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរាបានអនុវត្តន៏ជាប្រចាំ ក្នុងគោលគំនិតដើម្បីថែរក្សា លើកតម្លៃប្រាសាទផង និងដើម្បីរក្សាសុខសុវត្ថិភាពដល់ភ្ញៀវទេសចរផង។

សូមបញ្ជាក់ថា ប្រាសាទប្រែរូបត្រូវបានកសាងឡើងនាចុងសតវត្សរ៍ទី១០ក្នុងគ.ស.៩៦១ ដោយ ព្រះបាទរាជេន្ទ្រវរ្ម័នទី២  បច្ឆាមរណៈ ព្រះនាម “សិវលោក”  ដើម្បីឧទ្ទិសថ្វាយចំពោះលទ្ធិព្រហ្មញ្ញសាសនា៕

ដោយ ៖ សហការី


ចែករំលែក៖