ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អញ្ជើញជួបអគ្គនាយករងទទួលបន្ទុកកិច្ចការអាស៊ី និងអូសេអានី ក្រសួងឧស្សាហកម្ម រ៉ែ និងពាណិជ្ជកម្មនៃសាធារណៈរដ្ឋឥស្លាមអ៊ីរ៉ង់

ចែករំលែក៖

ភ្នំពេញ៖ នាថ្ងៃសុក្រ ៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញ ដោយមានការអនុញ្ញាតពី លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Mohsen Rezaie Pour អគ្គនាយករងទទួលបន្ទុកកិច្ចការអាស៊ី និងអូសេអានី ក្រសួងឧស្សាហកម្ម រ៉ែ និងពាណិជ្ជកម្មនៃសាធារណៈរដ្ឋឥស្លាមអ៊ីរ៉ង់។ 

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងមតិស្វាគមន៍យ៉ាងកក់ក្តៅដល់ការអញ្ជើញមកដល់របស់គណៈប្រតិភូ។

គណៈប្រតិភូបានជម្រាបអំពីគោលបំណងនៃដំណើរទស្សនៈកិច្ចនេះ ដើម្បីរឹតចំណងសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។ គណៈប្រតិភូ បានជម្រាបជូនអំពីគោលបំណងសហការលើវិស័យឱសថ  វ៉ាក់សាំង សម្ភារៈបរិក្ខាពេទ្យព្រមទាំងមានបំណងចុះ MOU លើវិស័យសុខាភិបាលជាមួយកម្ពុជា។

លោកស្រីបានបញ្ជាក់ជូនគណៈប្រតិភូអំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាលផ្ទាល់ អំពីការស្វាគមន៍រាល់ការវិនិយោគក្នុងវិស័យសុខាភិបាល ដើម្បីផ្តល់នូវសេវាសុខភាពដែលមានគុណភាពដល់ប្រជាពលរដ្ឋទូទៅលោកស្រី ក៏បានផ្តល់ជាអនុសាសន៍ក្នុងនីតិវិធីដើម្បីនាំចូល និង និងការវិនិយោគ ទាក់ទងលើវិស័យឱសថ នៅកម្ពុជា។

ចំពោះការធ្វើអនុសារណៈយោគយល់ ក្រសួងសុខាភិបាលសូមគាំទ្រលើ ក្នុងកិច្ចការជួយគ្នាទៅវិញទៅមកដោយមិនផ្តោតលើកាវិនិយោគ ក្នុងវិស័យសុខាភិបាល។

កិច្ចប្រជុំពិភាក្សាបានបញ្ចប់ទៅនៅវេលាម៉ោង ១២ និង០០ នាទី នាថ្ងៃដដែល ដោយភាពស្និតស្នាល និងសហភាតរៈភាពយ៉ាងកក់ក្តៅ ៕

ដោយ ៖ សិលា


ចែករំលែក៖