ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត នឹងកើតមាននៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមប្រភពពី នាយកដ្ឋានព័ត៌មាន នៃក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ បានបញ្ជាក់អោយដឹងថា,  «សមរាត្រី»​ ន័យសាមញ្ញ គឺរយៈពេលថ្ងៃនិងយប់ស្មើគ្នា​ត្រូវនឹងព្រឹត្តិការណ៍ព្រះអាទិត្យរះនៅ​ចំកំពូល​​កណ្ដាល​​​នៃប្រាសាទអង្គរវត្ត ដែលគេអាចមើលឃើញច្បាស់ពីគុហ៍តារាជ​នឹងកើតឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ខាងមុខ។  

ខាងនាយកដ្ឋានព័ត៌មាន បានបន្តថា,ព្រឹត្តិការណ៍ពិសេសថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តសម្រាប់ឆ្នាំ២០២៣នេះ អាចកើតមាន២ដងក្នុង១ឆ្នាំ គឺនៅថ្ងៃទី២១ ខែមីនាម្ដង ហើយអាចនៅថ្ងៃទី២២ ខែកញ្ញា នឹងកើតមានម្ដងទៀត។ 

ដូច្នេះ សូមសាធារណជន ក៏ដូចជាភ្ញៀវទេសចរ សូមអញ្ជើញមកទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ទាំងអស់គ្នាកុំបីខានឡើយ៕

(រូបភាព៖ ហ៊ុំ រិទ្ធី, លឹម ប៊ុនហុង)


ចែករំលែក៖