ព័ត៌មានទាន់ហេតុការណ៍៖

Ronaldo បង្ហាញអារម្មណ៍ខឹងសម្បាដើរចេញពីទីលានប្រកួតក្រោយក្រុមAl-Nassr ចាញ់

ចែករំលែក៖

កីឡាករ Cristiano Ronaldo បានខឹងសម្បារ និងសម្រុកចេញពីផ្លូវរូងក្រោមដីដោយទាត់ដបទឹកចេញពីផ្លូវរបស់គាត់ បន្ទាប់ពីក្រុម Al-Nassr របស់គាត់បានចាញ់ នៅលើទឹកដីក្រុម Al-Ittihad ក្នុងលីក Saudi Pro កាលពីរាត្រីឈានចូលថ្ងៃសុក្រ ទី១០ មីនា

ការបរាជ័យនេះបានកត់សម្គាល់ការប្រកួតទីជាប់ៗគ្នាដែល Ronaldo វ័យ៣៨ឆ្នាំមិនអាចរកគ្រាប់បាល់បាន ដោយការស៊ុតរបស់គាត់ត្រូវបានសង្គ្រោះពីអ្នកចាំទី Marcelo Grohe របស់ក្រុម Al-Ittihad ធ្វើឲ្យក្រុមរបស់គាត់បរាជ័យជាថ្មីម្តងទៀត

កីឡាករប្រេស៊ីល Romarinho ស៊ុតបញ្ចូលទីនៅនាទីទី៨០ដើម្បីផ្សាភ្ជាប់ការទទួលជ័យជម្នះសម្រាប់ Al-Ittihad ដែលបានឡើងឈរលើក្រុម Al-Nassr ដើម្បីដណ្តើមតំណែងកំពូលក្នុងតារាងលីក។

អ្នកគាំទ្ររបស់ Al-Ittihad បានតិះដៀល Ronaldo ពេញការប្រកួត ដោយបានស្រែកម្តងហើយម្តងទៀតនូវឈ្មោះគូប្រជែងរបស់គាត់ Lionel Messi

Ronaldo ដែលបានស៊ុតបញ្ចូលទីបានគ្រាប់ក្នុងការប្រកួតលីកចំនួននៅរដូវកាលនេះ បានដោះខ្សែដៃប្រធានក្រុមរបស់គាត់មុនពេលចាកចេញពីទីលាន ហើយមើលទៅហាក់ដូចជាចង់បោះវា មុនពេលដែលគាត់មានអារម្មណ៍នឹងនរឡើងវិញ។ គាត់បានអបអរសាទរអ្នកគាំទ្រ Al-Nassr មុនពេលចាកចេញពីទីលានប្រកួតផងដែរ

កីឡាករព័រទុយហ្គាល់រូបនេះបានសរសេរនៅលើ Twitter បន្ទាប់ពីការប្រកួតថា “ខកចិត្តជាមួយនឹងលទ្ធផល ប៉ុន្តែយើងនៅតែផ្តោតលើរដូវកាលរបស់យើង និងការប្រកួតខាងមុខ។ សូមអរគុណអ្នកគាំទ្រ Al-Nassr សម្រាប់ការគាំទ្ររបស់អ្នក យើងដឹងថាយើងអាចពឹងផ្អែកលើអ្នក!

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖