ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃ ចេញដំណើរអញ្ជើញសួរសុខទុក្ខ ឧត្តមសេនីយ៍ឯក សរ ម៉ឺន កំពុងសម្រាកព្យាបាលនៅប្រទេសវៀតណាម ដើម្បីជាការ គោរព ស្រឡាញ់ មិត្តរួមអាវុធ សម័យតស៊ូរំដោះជាតិ មាតុភូមិ ជាមួយថ្នាក់ដឹកនាំ។នេះបើតាមការបញ្ជាក់ពី លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ថា, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃ កំពុងចេញដំណើរអញ្ជើញសួរសុខទុក្ខ ឧត្តមសេនីយ៍ឯក សរ ម៉ឺន កំពុងសម្រាកព្យាបាលនៅប្រទេសវៀតណាម ។
លោកបន្តថា, ថ្ងៃនេះ លោក នាយឧត្តមសេនីយ៍ សៅ សុខា បាននិងកំពុងធ្វើដំណើរទៅសួរសុខទុក្ខ យុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកងទ័ព 175 នៅប្រទេសវៀតណាម គឺ ឯកឧត្តម ឧត្តមសេនីយ៍ឯក សរ ម៉ឺន សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យការពារជាតិ។
លោកបន្តថា, លោក ឧត្តមសេនីយឯក បានចូលបម្រើកងទ័ព ថ្ងៃទី៣០/០៨/១៩៧៨ នៅឡុងយ៉ាវ ៕
ដោយ ៖ សិលា