ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម ៖ ជនសង្ស័យលួចរថយន្ត កម្លាំងសមត្ថកិច្ចបានធ្វេីការដេញតាមពីក្រោយរហូតដល់ជនសង្ស័យបេីករថយន្តធ្លាក់ចូលទឹកដងព្រែក

ចែករំលែក៖

ខេត្តកណ្តាល ៖ តាមព័ត៌មានបឋម ! បានឱ្យដឹងថា មានជនសង្ស័យម្នាក់​ បានធ្វេីសកម្មភាពបន្លំខ្លួនជាអ្នកទៅទិញរថយន្ត​ ខណៈពេល​ ជនរងគ្រោះភ្លេចខ្លួន​ បានយកស៊ុបប្រាយមកបាញ់ភ្នែកជនរងគ្រោះបណ្តាលឲ្យរងរបួស​ ហេីយក៏បេីករថយន្តរត់គេចខ្លួន​ ស្រាប់ពេលនោះ​ ក៏មានកម្លាំងសមត្ថកិច្ចបានធ្វេីការដេញតាមពីក្រោយរហូតដល់ជនសង្ស័យបេីករថយន្តធ្លាក់ចូលទឹកដងព្រែក​ ដែលស្ថិតនៅក្នុងភូមិបាគូរ​ ស្រុកកណ្តាល​ស្ទឹង​ ខេត្តកណ្តាល​ នាវេលាម៉ោង​ ១និង៤០នាទីរសៀល​ ថ្ងៃទី១៣​ ខែមីនា​ ឆ្នាំ២០២៣នេះ។ 

សូមបញ្ជាក់ថា, ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ កំពុងតែធ្វេីការស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យខាងលេី​ យកបានដាក់ទោសតាមផ្លូវច្បាប់ ។

ព័ត៌មានលម្អិតមានជំរាបជូននៅពេលក្រោយ!៕

ដោយ ៖ សហការី


ចែករំលែក៖