ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម ៖ បុរសម្នាក់យកកាំបិតបុ័ងតោអារ.កសម្លាប់ខ្លួនមិនដឹងមូលហេតុ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់យកកាំបិតបុ័ងតោអារ.កសម្លាប់ខ្លួននៅចំណុចក្បែរបន្ទាយកងពលធំទី២ វេលាម៉ោង ២និង៥០នាទីរសៀលថ្ងៃទី១៣ខែមីនាឆ្នាំ២០២៣  នៅភូមិ សុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត  ។
សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះមានឈ្មោះ ដន ឌួន ភេទ ប្រុស មិនទាន់ស្គាល់អាយុនៅភូមិកើតហេតុ។

សមត្ថកិច្ចបន្តថា តាមការសាកសួរប្រជាពលរដ្ឋបាននិយាយថា គាត់បានធ្វើការអារ.កសម្លាប់ខ្លួនឯងនៅក្នុងផ្ទះ(ដោយសារកំរោលចូលខ្លួន)ក្រោយកើតហេតុត្រូវបានបងប្អូនប្រជាពលរដ្ឋជួយសង្គ្រោះនិងនាំយកទៅមន្ទីរពេទ្យ។ករណីខាងលើនេះដែរសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវរកមូលហេតុ នៃជនរងគ្រោះដែលឈានដល់យកកាំបិតបុ័ងតោអារ.កសម្លាប់ខ្លួនឯង ៕

ដោយ ៖ វណ្ណា


ចែករំលែក៖