ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៥០នាក់ (ស្រី ១០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៤ករណី ទូទាំងប្រទេសនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ។
ក្នុងចំណោមជនសង្ស័យចំនួន ៥០នាក់ រួមមាន៖ ជួញដូរ ៤ករណី ឃាត់មនុស្ស ១៩នាក់ (ស្រី ៤នាក់) ,ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់មនុស្ស ៩នាក់ (ស្រី ៦នាក់) ,ប្រើប្រាស់ ៧ករណី ឃាត់មនុស្ស ២២នាក់ (ស្រី ០នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៣ ខែមីនានេះដែរ រួមមាន៖ មេតំហ្វេតាមីន (Ice) ស្មេីនិង ៣០,២១ក្រាម និង៨កញ្ចប់តូច ,មេតំហ្វេតាមីន (Wy) ស្មេីនិង ១,៨០ក្រាម ,កេតាមីន (Ke) ស្មេីនិង ៨,១៥ក្រាម។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ៧អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះកម្លាំងនគរបាល ៧អង្គភាព មានដូចខាងក្រោម៖
១ / មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ៦នាក់ ស្រី ៤នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ១០នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យក Ice ២៤,៦៧ក្រាម និង Ke ៨,១៥ក្រាម។
២ / បាត់ដំបង៖ រក្សាទុក ២ករណី ឃាត់ ៨នាក់ ស្រី ៦នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១០,០២ក្រាម។
៣ / កំពត៖ ជួញដូរ ១ករណី ឃាត់ ១២នាក់ ចាប់យក Ice ៥,០ក្រាម។
៤ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៨កញ្ចប់តូច។
៥ / ពោធិ៍សាត់៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៥២ក្រាម។
៦ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៩នាក់។
៧ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ០ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៦១ក្រាម និង Wy ១,៨០ក្រាម ៕ ដោយ៖អារុណរះ
រូបភាព៖ ឯកសារ