ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​កាមរីបាឡែន​ ពន្លះជញ្ចាំងផ្ទះប្រជាពលរដ្ឋនៅមុខវិទ្យាល័យ​ ជា​ សុីម​ សាមគ្គី​ រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

​    ភ្នំពេញ​ ៖​ បុរសម្នាក់បានបេីករថយន្ត​កាមរីបាឡែន​ ក្នុងល្បឿនលឿន​រួមនឹងផ្លូវកោងផង​ក៏ជ្រុលចង្កូតទៅបុកជញ្ចាំងផ្ទះប្រជាពលរដ្ឋពេញទំហឹង​បណ្ដាលឱ្យរងការខូចខាត​យ៉ាងដំណំ​ និងបង្កការភ្ញាក់ផ្អេីលនិងដាច់ដំណេកប្រជាពលរដ្ឋ​ កាលពីវេលា​ម៉ោង​២​ និង៤០នាទី​រំលង​អធ្រាត្រ​ឈានចូលថ្ងៃទី​១៤​ ខែមីនា​ ឆ្នាំ​២០២៣​ ស្ថិត​នៅតាម​បណ្ដោយ​ផ្លូវ​លេខ២៧១​ ក្នុងសង្កាត់​ស្ទឹង​មានជ័យ​ទី១​ ខណ្ឌមានជ័យ​ ។ 

​    បេីតាមប្រភព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនកេីតហេតុគេឃេីញរថយន្តម៉ាក​ Toyota Camry បាឡែន​ពណ៌ស្ក​រ ពាក់ផ្លាកលេខភ្នំពេញ​ 2O-5698​ បើកក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនយ៉ាងលឿន​ ខណៈមកដល់ចំណុចកេីតហេតុដោយផ្លូវរាងកោងផង​ បួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកជញ្ចាំងផ្ទះប្រជាពលរដ្ឋពេញទំហឹង​ បណ្ដាលឱ្យបាក់ជញ្ចាំងផ្ទះមួយផ្ទាំង​ ឯរថយន្តបង្កបានរងការខូចខាតយ៉ាងដំណំ​ ។ ភ្លាមៗនោះគេឃេីញបុរសម្នាក់បានបេីកទ្វាររថយន្តបង្កចេញមកក្រៅដោយមិនរងរបួស​ និងបង្កគ្រោះថ្នាក់ដល់អ្នកដទៃនោះឡេីយ​ ។ 

​    ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋាន​ សហការជាមួយមន្ត្រីជំនាញផ្នែកចរាចរណ៍​បានចុះមកធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ដេីម្បីរង់ចាំដោះស្រាយនៅពេលក្រោយ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖