ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ​៖ រថភ្លើងល្បឿនលឿនគួនមិញ-វៀងចន្ទន៍ ជាក្តីសង្ឃឹមនៃលំហូរទេសចរមកកម្ពុជា

ចែករំលែក៖

ទីក្រុង​វៀងចន្ទន៍៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានថ្លែងថា រថភ្លើងល្បឿនលឿនគួនមិញ-វៀងចន្ទន៍ ជាក្តីសង្ឃឹមនៃលំហូរទេសចរណ៍មកប្រទេសកម្ពុជា នាថ្ងៃអនាគត។

សូមជម្រាបជូនថា​ លោករដ្ឋមន្ត្រី​ ថោង ខុន ក្នុងខែមីនា ឆ្នាំ២០២៣នេះ​ បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ។​ នាឱកាសនោះដែរ លោករដ្ឋមន្ត្រី​ បានធ្វើដំណើរតាមរថភ្លើងល្បឿនលឿនរត់ពីវៀងចន្ទទៅហ្លួងព្រះបាង។

លោករដ្ឋមន្ត្រី​ ថោង​ ខុន​ បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «រថភ្លើងល្បឿនលឿនរត់ពីវៀងចន្ទទៅហ្លួងព្រះបាង ឆ្លងទៅទីក្រុងគួនមិញ ខេត្តយូណាន (ប្រទេសចិន) មានអ្នកដំណើរឡាវ ថៃជិះច្រើនទៅលេងចិន និងអ្នកដំណើរចិនមកកាន់ឡាវ និងថៃ។ នេះបង្ហាញពីក្តីសង្ឃឹមនែលំហូរទេសចរមកកម្ពុជានៅថ្ងៃមុខ។ មានមនុស្សច្រើមនណាស់ចូលចិត្តធ្វើដំណើរ។ ថ្លៃ សំបុត្រថោកហើយសុវត្ថិភាព»។

គួរបញ្ជាក់ថា​ ភាគីកម្ពុជា-ឡាវក៏បានជំរុញឱ្យមានការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែន ដើម្បីជំរុណកំណើនទេសចរទៅវិញទៅមកផងដែរ ៕

ដោយ​អរុណរះ


ចែករំលែក៖