ភ្នំពេញ ៖ ត្រីគល់រាំងទាំង៤ក្បាលនោះ មានទម្ងន់ខុសៗគ្នា មានដូចជា ទម្ងន់ ១៥គីឡូក្រាម ចំនួនពីរក្បាល ទម្ងន់ ១៧គីឡូក្រាម ចំនួន ១ក្បាល និង ទម្ងន់ ២១គីឡូក្រាម ចំនួន១ក្បាល។ នេះជាលើកឡើង ពីលោក នេត្រ ភក្ត្រា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងបរិស្ថាន នៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ដោយលោកដកស្រង់ពី ប្រភព៖ Wonder Mekong ។
លោកថ្លែងថា៖ យោងតាមគម្រោងអច្ឆរិយៈមេគង្គ អ្នកនេសាទឧស្សាហកម្មដាយត្រី នៅគន្លងទី៤ដេ បានបរិច្ឆាកត្រីគល់រាំង ចំនួន ៤ក្បាល ដល់គម្រោងកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ។ ត្រីគល់រាំងទាំង៤ក្បាលនោះ មានទម្ងន់ខុសៗគ្នា មានដូចជា ទម្ងន់ ១៥គីឡូក្រាម ចំនួនពីរក្បាល ទម្ងន់ ១៧គីឡូក្រាម ចំនួន ១ក្បាល និង ទម្ងន់ ២១គីឡូក្រាម ចំនួន១ក្បាល។ ដោយសារបច្ចុប្បន្ននេះ គឺជារដូវទឹកសម្រក មិនអាចលែងភ្លាមៗ បាន គម្រោងបានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប និងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប របស់រដ្ឋបាលជលផល បានដឹកជញ្ជូនត្រីទាំងបួនក្បាលនេះ ទៅថែបំប៉ននៅក្នុងស្រះ នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ស្ថិតនៅក្នុងឃុំពាមរក៏ ស្រុកពាមរក៏ ខេត្តព្រៃវែង។ ត្រីគល់រាំងទាំងបួនក្បាលនេះ នឹងត្រូវលែងចូលទៅក្នុងធម្មជាតិវិញ នាពេលសមស្រប ក្នុងរដូវទឹកតំឡើងនាឆ្នាំក្រោយ។ សូមអបអរសាទរ! ៕
ដោយ ៖ សហការី