ព័ត៌មានទាន់ហេតុការណ៍៖

ឆេះរថយន្ត​​ មួយគ្រឿងនៅខណ្ឌសែនសុខ​ ផ្អេីលដល់សមត្ថកិច្ចជំនាញចេញអន្តរាគមន៍បាញ់ទឹកពន្លត់

ចែករំលែក៖

    ភ្នំពេញ​ ៖​ មានករណីអគ្គិភ័យមួយបានឆាបឆេះរថយន្ត​ម៉ាក​ ហុីយ៉ាន់ដាយ Santa Fe មួយគ្រឿង បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ និងសមត្ថកិច្ចជំនាញចេញមកអន្តរាគមន៍បាញ់ទឹកពន្លត់​ កាលពីវេលាម៉ោង​ ៨និង៥០នាទីយប់​ ថ្ងៃពុធ ៩រោច​ ខែផល្គុន​ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥​ ខែមីនា ឆ្នាំ២០២៣ សិ្ថតនៅចំណុចព្រីមៀ​ សែនសុខ ភូមិបន្លាស្អិត​ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។

    គ្រោះអគ្គិភ័យឆាបឆេះខាងលេីនេះ​ គឺបណ្តាលមកពីឆ្លងភ្លេីងអាគុយរថយន្តបង្កជាអគ្គិភ័យ​ ក្នុងនោះបានធ្វេីឲ្យឆាបឆេះខូចខាតរថយន្ត​ ម៉ាក​ Hyundai Santa Fe ពណ៌ខ្មៅ​ ស្លាកលេខ​ ភ្នំពេញ​ 2T-3339​ ប្រហែល​ ៥០%​ តែមិនបណ្ដាលឱ្យមនុស្សណាម្នាក់រងរបួសនោះទេ​ ។ 

    មិនយូរប៉ុន្មាន​ នៅវេលាម៉ោង​ ៩និង០០នាទីយប់នាថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន​ ០៤គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡាន ស្មើរនឹង ០៤ម៉ែត្រគូប៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖