ក្តីសង្ឃឹមនៃក្របខ័ណ្ឌ Champions League របស់ Liverpool បានបញ្ចប់ក្រោមថ្វីជើងរបស់ក្រុម Real Madrid សម្រាប់រដូវកាលទី ៣ជាប់ៗគ្នា ខណៈដែលពួកគេបានបរាជ័យក្នុងការយកឈ្នះលើទឹកដី Anfield ជើងទី១ និងបន្តបរាជ័យក្នុងជើងទី២។ ក្រុមហង្សក្រហមដែលបានចាញ់ក្នុងជើងទី១លទ្ធផល ៥-២ ហើយបានបរាជ័យនៅ Bernabeu លទ្ធផល១ទល់០ ខណៈដែលពួកគេចង់បន្ថែមការត្រឡប់មកវិញដ៏ល្បីមួយទៀតនៅក្នុងប្រវត្តិសាស្ត្រអឺរ៉ុបដ៏អស្ចារ្យរបស់ខ្លួន។
ខ្សែប្រយុទ្ធ Karim Benzema របស់ Real Madrid បានរកគ្រាប់បាល់១គ្រាប់គត់ក្នុងការប្រកួតជើងទី២ នៅពេលដែលគាត់បានស៊ុតបញ្ចូលទីពីការកាត់បាល់របស់ Vinicius Jr។ ក្រុមរបស់លោក Jurgen Klopp នឹងចាញ់ការប្រកួតមានគ្រាប់បាល់ច្រើនជាងនេះ ប្រសិនបើមិនមានអ្នកចាំទី Alisson ជួយសង្គ្រោះយ៉ាងល្អ។ អ្នកចាំទីរបស់ហង្សក្រហមរូបនេះបានរារាំង Vinicius និង Eduardo Camavinga ជាមួយនឹងការស៊ុតចំគោលដីក្នុងតង់ទី១ដ៏អស្ចារ្យ។
កីឡាករ Liverpool បានដើរទៅ ‘You’ll Never Walk Alone’ នៅលើឧបករណ៍បំពងសម្លេង Bernabeu ខណៈដែលពួកគេបានឆ្លុះបញ្ចាំងពីការបរាជ័យដ៏ធំបំផុតមិនធ្លាប់មានក្នុងក្របខ័ណ្ឌ Champions League របស់ពួកគេ។ ក្រុមហង្សក្រហមត្រូវបានផ្តួលក្រុមចុងក្រោយទល់នឹងក្រុម Real Madrid កាលពីរដូវក្តៅមុន ប៉ុន្តែឥឡូវនេះត្រូវប្រឈមមុខនឹងការប្រជែងសូម្បីតែនៅក្នុងការប្រកួតនៅរដូវកាលក្រោយដោយឈរនៅ៦ពិន្ទុនៅពីក្រោយក្រុមនៃក្របខ័ណ្ឌ Champions League ។
ចំណែកខ្សែប្រយុទ្ធ Victor Osimhen បានស៊ុតបញ្ចូលទីបាន២គ្រាប់ និងកីឡាករ Piotr Zielinski រកបាន១គ្រាប់ទៀត ជួយឲ្យ Napoli ឡើងទៅកាន់វគ្គ៨ក្រុមនៅ Champions League ជាលើកដំបូងជាមួយនឹងជ័យជម្នះយ៉ាងស្រួលលើ Eintracht Frankfurt ក្នុងលទ្ធផល៣ទល់០ក្នុងជើងទី២។
ក្រុមរបស់លោក Luciano Spalletti រកបាន២គ្រាប់កាលពីជើងទី១ ហើយជ័យជម្នះជើងទី២ បានរំសាយអារម្មណ៍មិនសប្បាយចិត្តនៅឯកីឡដ្ឋាន Stadio Diego Armando Maradona។ Osimhen រកបាន២គ្រាប់នាំមុខឲ្យក្រុមអ៊ីតាលី ដោយការស៊ុតបាល់បញ្ចូលទីនៅនាទីទី៤៥+២ និងនាទីទី៥៣ក្នុងតង់ទី២ ហើយគ្រាប់ទី៣រកបានដោយ Piotr Zielinski ក្នុងបាល់កាត់សេចក្តីប៉េណាល់ទី១១ម៉ែត្រ។
ជាមួយនឹងការនាំមុខ១៨ពិន្ទុនៅលើកំពូលតារាង Serie A នោះ Napoli ឈានទៅវគ្គ៨ក្រុមចុងក្រោយ ជាមួយនឹងឱកាសពិតប្រាកដក្នុងការប្រកួតប្រជែងដណ្តើមពានរង្វាន់កំពូលនៅក្នុងបាល់ទាត់អឺរ៉ុប។ Napoli អាចរីករាយជាមួយពាក់កណ្តាលម៉ោងចុងក្រោយនៅពេលដែលពួកគេបានបញ្ចប់ការទទួលជ័យជម្នះសរុបដ៏ធំបំផុតរួមគ្នាដោយក្រុមអ៊ីតាលីក្នុងវគ្គជម្រុះនៃក្របខ័ណ្ឌ Champions League ដើម្បីចូលរួមជាមួយគូប្រជែង Serie A គឺ Inter Milan និង AC Milan។
សម្រាប់ក្រុមដែលត្រូវប្រជែងក្នុងវគ្គ៨ក្រុមគឺមាន Real Madrid, Napoli, Inter Milan, AC Milan, Bayern Munich, Benfica, Manchester City និង Chelsea ៕ដោយ ៖ ភារៈ
(រូបភាព ៖ BBC Sport)