ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងទេសចរណ៍​ ជូនដំណឹងពីការបិទអាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ចំនួន ០៣ ក្រុមហ៊ុន

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​ទេសចរណ៍​ នៅរសៀល​ថ្ងៃ​សុក្រ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បានជូនដំណឹងពីការបិទអាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ចំនួន ០៣ ក្រុមហ៊ុន។ 

ក្រសួង​ទេសចរណ៍​ បានបញ្ជាក់ថា​ ការបិទអាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ចំនួន ០៣ ក្រុមហ៊ុនរួមមាន​ដូចខាងក្រោម​៖

*១. ការីទេសចរណ៍ កិន្លរី ទេសចរណ៍ (Kennary Tours) 

*២. ភ្នាក់ងារទេសចរណ៍ ផ្លាស អេនធើប្រាយ (ធី/អេ : ផ្លាស ត្រាវែល & ធួរ)   Plus Enterprises Co., Ltd (T/A : Plus Travel & Tours) 

*៣. ភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល (Sakona Travel) 

ក្រសួងទេសចរណ៍​ បានសង្កត់ធ្ងន់ថា​ ក្រសួង​នឹងដំណើរការតាមនីតិវិធីក្នុងការអនុញ្ញាតឱ្យបិទអាជីវកម្មភ្នាក់ងារទេសចរណ៍ ក្នុងរយៈពេល០១ខែទៀត ដោយទុកលទ្ធភាពឱ្យប្រតិបត្តិករទេសចរណ៍ និងសាធារណជនទាំងអស់ធ្វើការតវ៉ា ករណីមានការពាក់ព័ន្ធផ្នែកហិរញ្ញវត្ថុក្នុងប្រតិបត្តិការអាជីវកម្មទេសចរណ៍កន្លងមកដែលមិនទាន់ដោះស្រាយរួចរាល់ជាមួយអាជីវកម្មខាងលើ៕

ដោយ​៖សហការី​


ចែករំលែក៖