ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូន​ខ្លួន​យុវជន​ម្នាក់​ ដែលហ៊ានចូលលួចម៉ូតូប្រជាពលរដ្ឋដល់ក្នុងចម្ការ​ ទៅតុលាការ​ខេត្ត​បាត់ដំបង​

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ កម្លាំងសមត្ថកិច្ច​នៃស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​១៨​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ យុវជន​ម្នាក់​ ដែលធ្វើ​សកម្មភាព​ចូលលួចម៉ូតូប្រជាពលរដ្ឋដល់ក្នុងចម្ការ​ ក្រោយឃាត់ខ្លួន​យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ដើម្បី​ចាត់​ការ​តាម​ច្បាប់​ផងដែរ។ 

សូមរម្លឹកថា​ យុវជន​សង្ស័យ​ត្រូវ​បានកម្លាំងជំនាញស្រុក​កំរៀង​ ធ្វើ​ការ​ឃាត់ខ្លួន​បានកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នៅចំណុចក្រុមទី ០៨ ភូមិ ដីក្រហម ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។ 

ជនសង័្សយឈ្មោះ ប៊ុន ឈឿន ភេទប្រុស អាយុ ២១ឆ្នាំ រស់ នៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរមិនពិត ប្រាដក និងដកហូតបានម៉ូតូចំនួន ០១ គ្រឿង ម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១២ មាន លេខតួ 8688462  ពាក់ស្លាកលេខ 1D- 12 23 និងនាំមកកាន់អធិការដ្ឋានដើម្បីធ្វើការសាកសួរ ស្រាវជ្រាវ។

សូមជម្រាបជូនថា មូលហេតុដែលនាំទៅដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី១៦ខែមីនាឆ្នាំ២០២៣ វេលាម៉ោង១២និង៥០នាទីនៅចំណុចក្រុមទី០៨ភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ជនសង័្សយខាងលើបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះក្នុងខណៈដែលគាត់ទុកនៅក្នុងដីចម្ការរបស់គាត់ហើយពេល ដឹងថាបាត់គាត់បានរាយការណ៍ដល់សមត្ថកិច្ចនគរបាលស្រុក ភ្លាមៗសមត្ថកិច្ចនគរបាលស្រុក រួមជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលតាសែន បានធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន និងឈានដល់ការឃាត់ខ្លួនតែម្តង។

បច្ចុប្បន្ន​ជនសង្ស័យ​ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត​ ត្រៀមបញ្ជូនខ្លួន​ទៅតុលាការ​ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។ រីឯម៉ូតូបានប្រគល់ជូនជនរងគ្រោះវិញផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖