ព័ត៌មានទាន់ហេតុការណ៍៖

សល់តែ ៤៧ ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ ព្រឹត្តិការណ៍ស៊ីហ្គេម និង ប៉ារ៉ាហ្គេមនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ ៤៧ថ្ងៃរាប់ថយក្រោយ(47 days countdown) ព្រឹត្តិការណ៍ SEA Games និង ASEAN Para Games នៅកម្ពុជា ។

ជាក់ស្ដែង​នៅថ្ងៃទី១៩ មីនា ឆ្នាំ២០២៣នេះ គឺនៅសល់តែ ៤៧ ថ្ងៃទៀតប៉ុន្នោះ នឹងឈានដល់ ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២(32nd SEA Games) និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុង ឆ្នាំ២០២៣នេះ។ 

សូមជម្រាបជូនថា​ ព្រឹត្តិការណ៍ស៊ីហ្គេមនេះ​ “កីឡាវាយកូនឃ្លីលើតុ ជាប្រភេទកីឡាដែលតែងតែបង្ហាញខ្លួនក្នុងការប្រកួតស៊ីហ្គេម តាំងពីព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ាននេះបង្កើតឡើងក្នុងឆ្នាំ១៩៥៩។  ស៊ីហ្គេម ២០២៣ វាយកូនឃ្លីលើតុដំណើរការប្រកួតពីថ្ងៃទី៩ ដល់ថ្ងៃទី១៦ ខែឧសភា លើ៧ប្រភេទវិញ្ញាសា។”

-” កីឡារស់ក្នុងសន្តិភាព ” អរគុណសន្តិភាព

-យុវជនម្នាក់លេងកីឡាមួយមុខយ៉ាងតិចប្រចាំជីវិត

-យើងទាំងអស់គ្នា ចូលរួមគោរពច្បាប់ចរាចរណ៍

-យុវជន និយាយថា “ទេ” ចំពោះគ្រឿងញៀន

-ស៊ីហ្គេម ២០២៣ កម្ពុជាស្អាត៕

ដោយ​៖ ស​ តារា​


ចែករំលែក៖