ព័ត៌មានទាន់ហេតុការណ៍៖

អង់គ្លេស​បង្ហាញ​ឈ្មោះ​ក្រុម​កីឡាករ​២៥​នាក់​សម្រាប់​ការ​ប្រកួត​ជម្រុះ Euro 2024 ខាង​មុខ

ចែករំលែក៖

លោក Gareth Southgate អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិអង់គ្លេសបានបញ្ជាក់ពីក្រុមកីឡាករចំនួន២៥នាក់របស់គាត់សម្រាប់ការប្រកួតជម្រុះ Euro 2024 នាពេលខាងមុខជាមួយនឹងក្រុមអ៊ីតាលី និងអ៊ុយក្រែនដោយខ្សែប្រយុទ្ធ Raheem Sterling ត្រូវបានខកខាន។

ក្រុមតោកំណាចអង់គ្លេសបានត្រលប់មកប្រកួតវិញនៅថ្ងៃទី២៣ ខែមីនា ជាលើកដំបូងចាប់តាំងពីការចាកចេញពីការប្រកួត World Cup វគ្គ១/៤ផ្តាច់ព្រ័ត្ររបស់ពួកគេទៅកាន់ប្រទេសបារាំងក្នុងខែធ្នូ ជាមួយនឹងការប្រកួតជម្រុះដំបូងក្នុងចំណោមដប់ការប្រកួតសម្រាប់ជើងឯកទ្វីបអឺរ៉ុបនៅរដូវក្តៅក្រោយ។

Ivan Toney របស់ Brentford ត្រូវបានកោះហៅបន្ទាប់ពីខកខានការប្រកួត World Cup ខណៈដែល James Maddison រក្សាតំណែងរបស់គាត់ក្នុងក្រុម Leicester ដែលកំពុងធ្លាក់ដុនដាប ប៉ុន្តែមិនមានកន្លែងនៅក្នុងក្រុមសម្រាប់កីឡាករជម្រើសជាតិអង់គ្លេស Sterling ដែលតស៊ូស្វែងរកទម្រង់លេងចាប់តាំងពីចូលរួមជាមួយ Chelsea ពី Manchester City កាលពីរដូវក្តៅមុន។

ក្នុងបញ្ជីនោះក៏មិនមានកន្លែងសម្រាប់ Ben White ឬ Trent Alexander-Arnold ដែរ ហើយ Ollie Watkins របស់ Aston Villa និង Solly March របស់ Brighton & Hove Albion ក៏អវត្តមានផងដែរ បើទោះបីជាពួកគេទាំងពីរកំពុងស្ថិតក្នុងទម្រង់លេងដ៏រំភើបសម្រាប់ក្លិបរៀងៗខ្លួនក៏ដោយ។

លោក Southgate រក្សាជំនឿលើ Harry Maguire ទោះបីជាតួនាទីរបស់គាត់ត្រូវបានកាត់បន្ថយនៅ Manchester United ដោយ Kalvin Phillips ក៏រួមបញ្ចូលនៅក្នុងបញ្ជីឈ្មោះផងដែរ ទោះបីជាគាត់បានលេងបាល់ទាត់ត្រឹមតែ៥៦នាទីសម្រាប់ការប្រជែងដណ្តើមជើងឯក Manchester City ក៏ដោយ។

Reece James និង Ben Chilwell ទាំង​២​បាន​វិល​ទៅ​រក​ការ​ប្រកួត​វិញ​បន្ទាប់​ពី​ត្រូវ​បាន​អវត្តមាន​ពី World Cup ដោយសារ​របួស ដោយ​ចូល​រួម​ជាមួយ​មិត្ត​រួម​ក្រុម Mason Mount និង Conor Gallagher ក្នុង​ក្រុម។

ខាងក្រោមនេះគឺជាឈ្មោះកីឡាករអង់គ្លេសដែលត្រូវលេងនៅវគ្គជម្រុះយូរ៉ូ២០២៤៖

អ្នកចាំទី៖ Jordan Pickford (Everton), Nick Pope (Newcastle), Aaron Ramsdale (Arsenal)។

ខ្សែការពារ៖ Kieran Trippier (Newcastle), Reece James (Chelsea) John Stones (Man City), Harry Maguire (Manchester United), Eric Dier (Tottenham Hotspur), Marc Guehi (Crystal Palace), Kyle Walker (Manchester City), Ben Chilwell (Chelsea), Luke Shaw (Manchester United)។

ខ្សែបម្រើ៖ Declan Rice (West Ham United), Kalvin Phillips (Manchester City), Jordan Henderson (Liverpool), Conor Gallagher (Chelsea), Jude Bellingham (Borussia Dortmund), Mason Mount (Chelsea), James Maddison (Leicester City)។

ខ្សែប្រយុទ្ធ Phil Foden (Manchester City), Jack Grealish(Manchester City), Harry Kane (Tottenham Hotspur), Marcus Rashford (Manchester United), Bukayo Saka (Arsenal), Ivan Toney (Brentford) ៕ ដោយ៖ ភារៈ

(រូបភាព ៖ BBC Sport/90min.com)

 


ចែករំលែក៖