ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាកគាវីស្តូបើកជែងមិនប្រយ័ត្នបុករះបណ្តាលឱ្យខូចខាតរថយន្ត៣គ្រឿងនិងឡំប្រឺតា១គ្រឿង រងរបួសធ្ងន់និងស្រាល៤នាក់នៅក្នុងក្រុងសិរីសោភ័ណ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ រថយន្តម៉ាកគាវីស្តូបើកជែងមិនប្រយ័ត្នបុករះបណ្តាលឱ្យខូចខាតរថយន្ត៣គ្រឿងនិងឡំប្រឺតា១គ្រឿង រងរបួសធ្ងន់និងស្រាល៤នាក់ ដែលកើតឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣លើផ្លូវជាតិលេខ៥ស្ដិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។

    សមត្ថកិច្ខមូលដ្ឋានបានប្រាប់ថា៖ មុនពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានរថយន្តម៉ាកគាវីស្តូ ពាក់ផ្លាកលេខភ្នំពេញ2V-1442មានអ្នករួមដំណើរក្នុងនោះ២នាក់បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនបានបើកជែងខាងឆ្វេងបណ្តាលឱ្យបុករថយន្ត៉ាកកាមរីឆ្លាម ពាក់ផ្លាកលេខបន្ទាយមានជ័យ2A-3224ដែលបើកបញ្ច្រាសទិសគ្នាពីលិចមកកើតហើយរុលទៅបុកឡំប្រឺតា១គ្រឿងទៀតនិងទៅប៉ះរថយន្តសេ៊រីទំនើបអុីស៊ុយហ្ស៊ុយឌុយមុិចពាក់ផ្លាកលេខភ្នំពេញ2BS-9221បណ្តាលឱ្យខូចខាតរថយន្ត៣គ្រឿងនិងឡំប្រឺតា១គ្រឿង រងរបួសធ្ងន់ស្រាល៤នាក់ស្រី១នាក់។

    ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងគេឃើញមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ មកពិនិត្យវាស់វែងហើយនិងសម្រួលចរាចរណ៍បានប្រាប់ថា៖ មូលហេតុដែលនាំឱ្យគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺបង្កដោយរថយន្តម៉ាកគាវីស្តូកូរ៉េបានបើកបរក្នុងល្បឿនលឿនហើយឡើងវ៉ាមិនប្រយ័ត្នបានបុករះបង្កឱ្យមានគ្រោះថ្នាក់កើតឡើងបណ្តាលឱ្យរងគ្រោះចំនួន៤នាក់ស្រី១នាក់និងរបួសធ្ងន់១នាក់ជាបុរសដែលរួមដំណើរជាមួយអ្នកបើកបររថយន្តម៉ាកវីស្តូនិងខូចខាតរថយន្ត៣គ្រឿងដែលខូចខាតធ្ងន់២គ្រឿង។ ក្រោយវាស់វែងហើយត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណដើម្បីដោះស្រាយតាមច្បាប់៕ 

ដោយ ៖ វណ្ណា


ចែករំលែក៖